ពិតជាគួរឲ្យខ្លោចចិត្តណាស់...ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ត្រូវមករ៉ាប់រងទាំងអស់ ធ្វើជាម្តាយ ឪពុក និងជាគ្រូពេ្យ មើលថែលោកយាយដែលមានជំងឺ និងចិញ្ចឹមប្អូនដល់ទៅពីរនាក់ ក្រោយពីម្តាយបានស្លាប់បាត់បង់ជីវិត និងឪពុកទៅយកប្រពន្ធថ្មី... (មានវិដេអូ)
-

ព្រោះតែជីវភាពខ្វះខាត ក្មេងស្រីម្នាក់ បានបោះបង់ការសិក្សាចោល  ដើម្បីរកប្រាក់មកចិញ្ចឹក ប្អូនពីរនាក់ និងជីដូនចាស់ជរា ថែមទៀត។ ប្អូនស្រីរាល់ថ្ងៃដើរស៊ីឈ្នួលគេ បានប្រាក់ក្នុងមួយថ្ងៃពីរម៉ឺនរៀល ព្រោះតែម្តាយរបស់ក្មេងស្រីបានស្លាប់ចោលនាងទៅហើយ។ បន្ទាប់ពីម្តាយបានស្លាប់បាត់ទៅ ឪពុករបស់នាងបានទៅយកប្រពន្ធថ្មី ដោយទុកឲ្យក្មេងស្រីអាយុ១៦ឆ្នាំ ត្រូវមករ៉ាប់រងរាល់ការងារទាំងអស់ ធ្វើជាម្តាយផង ឪពុកផង និងជាគ្រូពេទ្យផង ដើម្បីមើលថែអ្នកមនុស្សនៅក្នុងគ្រួសារឲ្យបានរស់នៅបានស្រួល បន្តិច។


បើយោងតាមគណនីហ្វេសប៊ុករបស់គុណម្ចាស់ កក្តដា សុភ័ណ្ឌ បានរៀបរាប់ថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អុនដើម្បីជួយដល់ប្អូនស្រីម្នាក់នេះផង ដែលទើបមានអាយុ១៦ឆ្នាំទេ បានដើតួយ៉ាងសំខាន់នៅក្នុងគ្រួសារមួយនេះ ដោយប្អូនបានលះបង់ការសិក្សារបស់ប្អូន ដោយគ្រួសារប្អូនក្រីក្រពេកសុខចិត្តដើរសុីឈ្នួលគេមួយថ្ងៃបានប្រាក់២មុឺនរៀល ទុកគ្រាន់យកមកចិញ្ចឹមប្អូនៗទាំងពីរនឹងជីដូនដែលមានវ័យចំណាស់នឹងមានរោគប្រចាំកាយ សព្វថ្ងៃប្អូនមានការពិបាក់ណាស់បន្ទាប់ពីអ្នកម្ដាយបានស្លាប់ចោល នឹងឪពុកគាត់បានទៅយកប្រពន្ធមួយទៀត ដោយទុកអោយប្អូនជាអ្នកមើលការខុសត្រូវចំពោះប្អូនៗនឹងជីដូនទៀត ពិតជាគួរអោយអាណិតណាស់ចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់ប្អូនផងបានទេដូចជាស្បៀងអាហារហូបចុក តាមដែលញាតិញោមអាចធ្វើទៅបាន ប្អូនរស់នៅភូមិ កំពុងទ្រា ឃុំស្អាងភ្នុំ ស្រុកស្អាង ខេត្តកណ្ដាល??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។


មានវិដេអូ៖



ប្រភព៖ កក្តដា សុភ័ណ្ឌ