ចេះធ្វេីចឹងកេីត ! បុរសម្នាក់សមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីបង្ហោះថាលុយរាយខ្មែរគេមិនយក ពេលដឹងមូលហេតុហួសចិត្ត……..
-

ស្ទឹងត្រែង :​ កាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានកើតបន្ទាប់ពីបុរសម្នាក់មានគណនីហ្វេសបុកឈ្មេាះ"ម៉ៅ ឌីណា"ត្រូវបាន​កម្លាំងនគរបាលក្រុងស្ទឹងត្រែង ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី ប៉ាង ឡុច អធិការរងទទួលផែនយុត្តិធម៌ ឃាត់ខ្លួនក្រោយគំរាមទារប្រាក់ពីផ្ទះ វីង​ "Wing" មួយកន្លែង ករណីនេះបានកើតឡើង នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

នេះបេីយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ម៉ៅ ឌីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជៈអូរអ៊ីឈិក ប្រចាំក្រុងស្ទឹងត្រែង មានទីលំនៅភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចំពេាះការឃាត់ខ្លួននេះគឺសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ម្ចាស់ទីតាំងប្តូរប្រាក់ និងវេរលុយ យីហោ “ហេង ឡាយ” មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ មូលហេតុឈានដល់ការឃាត់ខ្លួនដោយសារតែ ជនសង្ស័យរូបនេះ បានប្រើប្រាស់បណ្តាញសង្គម ហ្វេសបុកឈ្មេាះ (ម៉ៅ ឌីណា) បានសរសេររៀបរាប់ថា “លុយរាយខ្មែរទៅទិញកាតទូរស័ព្ទនៅផ្ទះ ហេង ឡាយ គេមិនយកទេ គាត់ថាខ្ជិលរាប់ ចង់សួរថា បងប្អូនជាកូនខ្មែរអ្នកខេត្តស្ទឹងត្រែងយើងយល់យ៉ាងណា? មានលុយទៅទិញគេហើយ គេថាខ្ជិលរាប់”៕ ជនសង្ស័យខាងលេីបានបំភ្លើសការពិត និង គំរាមទារប្រាក់ពីទីតាំងប្តូរប្រាក់ "ហេង ឡាយ​" ចំនួន១០០០ដុល្លាជាថ្នូរ នឹងការលុយបង្ហោះរូបភាព។