សូមចូលរួមត្រេកអរផង!!! នៅពេលនេះកម្មវិធីថ្មីទទួលពត៌មានអំពី សេវាសាធារណៈរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញយហើយឡូយអស់ស្ទះតែម្តង...!!!
ស៊ីហៀង
-

មុននេះបន្តិចមានគណនីហ្វេសប៊ុកឈ្មោះ Lap Vannly បានជូនតំណឹងដ៏ល្អមួយដល់ប្រជាពលរដ្ឋទូរទៅ។ លោកបានសរសេរថា៖

សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ជួយទាញយក និង ប្រើប្រាស់ កម្មវិធី GDI News របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីងាយស្រួល ទទួលពត៌មានអំពី សេវាសាធារណៈរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដូចខាងក្រោម ៖

1. ពត៌មានអំពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

2. ការស្វែងរកពត៌មានអត្តសញ្ញាណប័ណ្ណកូដ នៃចុងសន្លឹក

3. ផ្ទៀងផ្ទាត់ពត៌មាន តាមរយៈ ឃ្យូរអរកូដ

4. អាចបញ្ចូលឯកសារអត្តសញ្ញាណកម្ម ដែល បាត់បង់ រឺ រើសបាន

5. សំនួរ និង ចម្លើយអំពីសេវាសាធារណៈ ទាក់ទងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

6. ស្វែងរកទីតាំង