សូមចូលរួមអបអរសាទរ !!! ដល់សិស្សនិទ្ទេស A នៅព្រឹកថ្ងៃ០៨ វិច្ឆិកា នេះ នឹងមានការជួបសំណេះសំណាល នៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន...!!!
-

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួប​សំណេះ​សំណាល និងប្រគល់រង្វាន់ដល់សិស្ស​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨​នាក់ ខណៈពិធីសំណេះសំណាល និងប្រគល់​រង្វាន់​នេះនឹងធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ។

សកម្មភាពដ៏ថ្លៃថ្លាដែល សម្តេចតេជោ តែងបានផ្តល់​ឱកាសឲ្យសិស្សឆ្នើមទាំងនោះបាន​ចូ​ល​ជួប​សំណេះ​សំណា​ល​​ដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដើម្បីជាការ​លើក​ទឹកចិត្ត​ដល់សិស្ស​ពូកែ​កម្រិត​និទ្ទេស A ដែលសុទ្ធសឹង​ជាធនធាន​ដ៏ពិសេស​សម្រាប់សង្គមកម្ពុជា ហើយជំនួបថ្ងៃស្អែកនេះ នាយក នាយិកា អាណា​ព្យា​បា​ល​របស់សិស្សជាប់និទ្ទេស A ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ។