កីឡាករ ម៉េត សុភ័ត្រា​ តស៊ូប្រកួតរហូតរបូតឆ្អឹងស្មា​ ដណ្តើមបានមេដាយមាស ជូនជាតិមាតុភូមិ
-

ភ្នំពេញ៖ ទឹកចិត្តអ្នកកីឡាករ ពិតជាខ្លាំងខ្លាណាស់ ហ៊ានប្តូរគ្រោះថ្នាក់ មិនថាត្រូវពិការ ឬមានបញ្ហាអ្វីនោះទេ យ៉ាងត្រូវតែដណ្តើមយកជ័យជំនះដើម្បីប្រទេសជាតិ។ កីឡាករ ម៉េត សុភ័ត្រា ទោះបីជាមានការឈឺចាប់យ៉ាងណាក្តី ក៏មិនរាថយដែរ។​ យ៉ាងណាមិញ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសរសើរនូវទឹកចិត្តដ៏មោះមុត របស់កីឡាកររូបនេះ ដែលបានខំប្រឹងអស់ពីកំលាំងកាយចិត្ត រហូតដណ្តើមបានមេដាយមាស មកជូនជាតិមាតុភូមិវិញ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Sokhom Meyheang" បានបង្ហោះសារអាណិត ក៏ដូចជាចូលរួមត្រេកអរដ៏ប្អូនប្រុសដែលបានខិតខំប្រឹងប្រែង រហូតទទួលបានមេដាយមាសជូនប្រទេស។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "កីឡាករម្នាក់នេះពិតជាស៊ូដល់ទីបំផុតមែនស៊ូប្រកួតដល់របូតឆ្អឹងស្មាហើយមិនព្រមចុះចាញ់ទេប្រឹងដណ្តើមយកមេដៃមាសមកជូនមាតុភូមិប្រទេសទាល់តែបាន។ បើបងប្អូនស្រលាញ់កីឡានិងលើកស្ទួយកីឡា សូមជួយឡាយនឹងស៊ែរផងដើម្បីអោយប្អូនៗបានស្គាល់និងអោយប្អូនៗរួចផុតពីគ្រឿងញៀន"។


ម្ចាស់គណនីហ្វេសប៊ុកខាងលើដដែលក៏បានរៀបរាប់បន្ថែមទៀតថា "កីឡាករ ម៉េត សុភ័ត្រា កំពូលអ្នកកីឡាប្រកួតដល់របូតឆ្អឹងស្មារដណ្តើមបានមេដាយមាសមកជូនប្រទេសកម្ពុជាទាល់តែបាននៅថ្ងៃស្អែកគាត់បានវិលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបានបញ្ចប់កាប្រកួុតនៅប្រទេសឥណ្ឌូនេសីុគាត់ទទួលបានមេដាយមាសបានបីគ្រឿងបើស្រឡាញ់កីឡានិងចូលចិត្តកីឡាសូមចូលរួុមទៅទទួលគាត់នឹងលើកចិត្តគាត់នៅថ្ងៃស្អែកទាំងអស់គ្នាវេលាម៉ោង10ព្រឹកនៅព្រលានយន្តហោះពោធ៍ចិនតុង បើស្រឡាញ់កីឡាចូលចិត្តកីឡាជួយឡាយនឹងស៊ែរអោយប្អូនៗបានដឹងនិងស្គាល់កីឡាវ់ូវីណាមផង"។


បើយើងតាមផេក"National Sports" បានបង្ហាញថា "ប្រកួតដល់របូតឆ្អឹងស្មាដណ្តើមបានមេដាយមាសមកជូនប្រទេសកម្ពុជាទាល់តែបាននៅថ្ងៃទី០៨ វិច្ឆិកា គាត់បានវិលត្រឡប់មកកម្ពុជាវិញ! បើស្រឡាញ់កីឡានិងចូលចិត្តកីឡាសូមចូលរួមទៅទទួលគាត់នឹងលើកចិត្តគាត់នៅម៉ោង10ព្រឹកនៅព្រលានយន្តហោះពោធ៍ចិនតុង"។


សូមបញ្ជាក់ផងដែរថា កីឡាករ ម៉េត សុភ័ត្រា ដណ្តើម​បានមេដាយមាស ៣ និងមេដាយប្រាក់ ១ជូនជាតិមាតុភូមិខ្មែរ៕


ប្រភព៖ Sokhom Meyheang