សូមជួយស៊ែរ ម្នាក់មួយមក!!! ដើម្បីឲ្យវីដេអូមួយនេះ បានទៅដល់ឯកឧត្ដម ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ជូនលោកពូ ដែលត្រូវវ៉ោងទាហាន នៅកងពលតូចលេខ៧០ «ង៧០» ព្រួតគ្នាធ្វើបាប...
-

ភ្នំពេញៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងមុខបន្ទាយកងពលតូចលេខ៧០ (ង៧០)។ មានករណីហឹង្សាមួយ ដោយក្រុមទាហាន នៅកងពលតូចលេខ៧០ «ង៧០» បានព្រួតគ្នា ធ្វើសកម្មភាពវាយដំច្រំធាក់ ស្រេចតែអំពើចិត្ត ទៅលើអ្នកកាសែតមួយរូប បណ្តាលឲ្យហូរឈាមតាមមាត់ និងច្រមុះ ដួលដេកនៅលើដី រងរបួសជាទម្ងន់។

ក្នុងរឿងរ៉ាវដ៏ឈឺចាប់នេះដែល លោកពូដែលជាអ្នកកាសែត មានឈ្មោះថា មឺុង វុទ្ធី បានបង្ហោះវីដែអូខ្លីមួយ ផ្ញើជូនទៅឯកឧត្ដម ហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនគាត់ផង ព្រោះទាហានទាំងអស់នោះ អាងខ្លង អាងអំណាច ព្រួតគ្នាវាយធ្វើបាប និងបានយកទូរស័ព្ទគាត់ទៅ ដោយគ្មានខ្លាចច្បាប់អ្វីសោះ ៕