អតីតតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំប្រទេសកម្ពុជា កញ្ញា ពៅ បញ្ញាពេជ្យ រស់នៅយ៉ាងសប្បាយរីករាយជាមួយនឹងមនុស្សជុំវិញខ្លួន តែអ្វីដែលមិនរីករាយនោះ គឺនោះពេលមកសភាពខ្លួននោះពេលនេះ និងពេលមុនពិតជាកំសត់ណាស់ តើអ្នកណាខ្លះយល់អារម្មណ៍មួយនេះ? (ស្នាមញញឹមក្លែងក្លាយ) ។ មនុស្សម្នាក់ដែលធ្លាប់ដើរហើរបានដោយខ្លួនឯង មិនពឹងអ្នកណាឲ្យជួយ តែបែរត្រឡប់មកដោយភាពកំសត់ ពេលទៅណាមកត្រូវមានមនុស្សជាច្រើន តាមមើលថែ ទៅណាមកណា ត្រូវប្រើរទេះរុញ ហេតុអីបានជាព្រហ្មលិខិតកំណាចខ្លាំងម្ល៉េះ?

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ របស់កញ្ញា Peou Panha Pich បានបង្ហោះសារថា "ឱ ! ភាពពិការអើយ អ្នកនៅជាមួយខ្ញុំដល់ពេលណា ខ្ញុំពិតជាចង់គេចចេញអោយផុតពីអ្នកណាស់ ?"។

យ៉ាងណាមិញ មានមិត្តភិក្ត ក៏ដូចជាអ្នកគាំទ្រកញ្ញា រហូតមក បានចូលមកខមិនលើកទឹកចិត្ត ដល់កញ្ញាគ្រប់គ្នា ថា តិចទៀតនឹងដើរបានហើយ នៅតែបន្តិតទៀតទេ តស៊ូឡើង៕
















ប្រភពរូប៖ Peou Panha Pich