នំពេញ៖ អ្នកនាង សុខ ពិសី ជាតារាចម្រៀងស្រីដែលមានសាច់សខ្ចីម្នាក់នឹមានសម្រស់ស្រស់ស្អាតមិនចាញ់តារាបរទេសរូបនេះដែលធ្លាប់ល្បីលួចមានទំនាក់ទំនងជាមួយ យ៉ាងកំបាំងនឹងថៅកែផលិតកម្មសាន់ដេតែពេលនេះហាក់ដូចជារសាយហើយនោះក៏ស្រាប់តែមានការភ្ញាក់ផ្អើលសារជាថ្មីក្រោតពីមានអ្នកទម្លាយថា « សុ ខ ពិសី កំពុងមានអ្នក តាមសុំស្នេហ៍យ៉ាងស្អិតល្មួតតែម្តង»។ ដោយលេចលឺនូវការលើកឡើងពីគ្រប់មជ្ឈដ្ឋាននោះ តារាចម្រៀងស្រីសាច់សខ្ចីដូចបណ្តូលចេករូបនេះបែរបង្ហើរប្រាប់លើបណ្ដាញសង្គមថា«តាមពិតទៅមានក្រុមកន្លង់ទាំងចាស់ទាំងក្មេងនៅក្រៅរង្វង់សិល្បៈនិងនៅខាងក្នុងសង្គមសិល្បៈ ច្រើនតាំងពីយូរ មកហើយមិនត្រឹមតែតាមសុំស្នេហ៍ទេ គឺថែមទាំងបានទៅសួរនាំដល់ចាស់ទុំរបស់ខ្ញុំទៀតផងតែខ្ញុំមិនទាន់បើកចិត្តគិតគូររឿងនេះទេ»។

បន្ទរពីមានការលើកោឡើងនេះ ក៏កើតមាននូវពាក្យស៊កសៀតបន្លឺឡើងភ្លាមៗពីសំណាក់មហាជនថា «ប្រសិនបើមានកូនប្រុសឧកញ៉ាមានទ្រព្យស្តុកតាមសុំស្នេហ៍មែននោះ អ៊ីចឹងរឿងសម្ព័ន្ធភាពពិត ឬមិនពិតរវាងកញ្ញា សុខ ពិសី និងថៅកែខ្លួនគឺលោក ឡាយ សុខចំរើន ហៅលោក សេង នោះទំនងមិនអាចនៅជាប់លាប់យូរនោះឡើយ»។















