អស្ចារ្យខ្លាំងណាស់!!!​ លោក ព្រាប សុវត្ថិ ព្រមទាំងកូនៗទាំងបីរបស់លោកបាននាំយកពីភាពអស្ចារ្យរបស់ប្រទេស កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ....!!! (មានវីដេអូ)
-

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកកំពូលតារាចម្រៀងដ៏ល្បី  លោក ព្រាប សុវត្ថិ បានបង្ហាញពីសក្មភាព​​ សម្តែងរបស់លោករួមទាំងកូនប្រុសដ៏ស្រស់សង្ហាទាំងបីរបស់លោកនៅលើឆាកអាស៊ាន ដ៏អស្ចារ្យ នៅឯប្រទេសជប៉ុន។ ខ​ណៈ​វីដេអូសម្តែងតំណាងជាតិកម្ពុជា ពីក្រុមគ្រួសារតារាចម្រៀងត្រកូលព្រាប ដែលបានកាត់ផុសលើហ្វេសប៊ុក លោក ព្រាប សុវត្ថិ ផ្ទាល់មានរយៈជិត៧នាទីនោះ ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏ភ្ជាប់មកជាមួយ Caption ថា«ទាំងនេះគឺជាសកម្មភាពក៏ដូចជាការសម្ដែងនៅក្នុងប្រទេសជប៉ុនខួបទី៤៥ សម្រាប់អាស៊ាន។ សូមពូមីងអ៊ំប្រុសអ៊ំស្រីយុវវ័យទាំងអស់អញ្ជើញទស្សនាជាមួយខ្ញុំបាទដោ​យ​រីករាយ»។

គួរបញ្ជាក់ដែរថា ក្នុងកម្មវិធីនោះបានរៀបចំឡើងនៅប្រទេសជប៉ុន ហើយក៏មានកំពូលតារាចម្រៀងល្បីៗជាច្រើនតំណាងប្រទេសជាច្រើនចូលរួមសម្តែងផងដែរ។ ចង់ដឹងថា កំពូលតារាចម្រៀងខ្មែរ ត្រកូល( ព្រាប) មានវត្តមានលើឆាកអាស៊ាន ដ៏អស្ចារ្យ នៅឯប្រទេសជប៉ុន សម្តែងមានភាពទាក់ទាញការគាំទ្រយ៉ាងណា ចូលទស្សនាវីដេអូ ខាងក្រោមណា៖