ល្បិចថ្មី!...បុរសម្នាក់ដើរទៅឆក់កាបូបពីដៃនារីម្នាក់ ពេលមិនបានសម្រេច ក៏បន្លំធ្វើជាប្តី វាយតប់ខ្លាំងៗស្រែកទៅកាន់នារីរងគ្រោះថា "មីក្បត់" ពេលឃើញមនុស្សច្រើន ក៏ដើរឡើងម៉ូតូទៅបាត់តែម្តង...
-

សព្វថ្ងៃមានជនខិលខូចជាច្រើន បានប្រើគ្រប់វិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណា ឲ្យតែបោកប្រាស់ យកប្រាក់​ឬរបស់ពីជនរងគ្រោះ ហើយការបោកប្រាស់នោះមានគ្រប់សណ្ឋាន គ្រប់ទំរង់តែម្តង។


ជាក់ស្តែង​កាលពីម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vichet Keo បានបង្ហោះសារទាំងហួសចិត្ត និងភ័យរន្ធត់ផងដែរ ។ 


ម្ចាស់គណនីបានរៀបរាប់យ៉ាងដូច្នេះថា " នៅមុននេះបន្តិច ខណៈខ្ញុំកំពុងដើរចេញពីផ្សារទំនើបសុរិយា​ ឆ្ពោះទៅ​ផ្លូវ​ព្រះ​មុន្នីវង្ស ខ្ញុំបានប្រទះឃើញបុរសម្នាក់វាយដំនារីវ័យក្មេងម្នាក់អាយុប្រមាណ២០ឆ្នាំយ៉ាងដំណំចំមុខនិងក្បាល ព្រមទាំងស្រែកថា "មីក្បត់"​ ហើយមានមនុស្សម្នារប្រុសស្រីរួមជាមួយសន្តិសុខ នៅជុំវិញ​ បាននិងកំពុងឈមើល រួចនារីរងគ្រោះក៏បានដួលទៅនឹងដីដោយអោបទ្រូងខ្លួនយ៉ាងណែន ?

ដោយពិបាកភ្នែកពេកខ្ញុំបានទាញស្មារបុរសនោះហើយនិយាយទៅកាន់គាត់ថា "បងឈប់វាយប្រពន្ធបងទៅ រួចគាត់ក៏ឈប់ហើយដើរចេញយ៉ាងលឿនបន្ទាប់ពីនិយាយទៅកាន់នារីរងគ្រោះម្តងទៀតថា "​មីក្បត់" ក្រោយមកទើបបងប្រុសម្នាក់ចុះពីម៉ូតូដែលឈប់ស្រាប់នៅក្បែរនោះមកសាកសួរនិងមានបងស្រីម្នាក់ជួយលើកគាត់ ខណៈគ្រប់គ្នាដើរមកអើតមើលជាបន្តបន្ទាប់ ?

រឿងដែលភ្ញាក់ផ្អើលគឺនារីរងគ្រោះបាននិយាយទាំងតក់ស្លុតនិងឈឺចាប់ថា "វាជាចោរឆក់កាបូបខ្ញុំ មិនមែន​ជាប្តីខ្ញុំទេ វាវាយខ្ញុំព្រោះខ្ញុំមិនឱ្យកាបូបវា" ?

ជូនចំពោះមិត្តភក្តិនារីៗ និងបងប្អូននារីៗទាំងអស់ ជាពិសេស​ប្អូនៗនិស្សិតទើបឡើងមកបន្តការសិក្សានៅភ្នំពេញ សូមមេត្តា មានការប្រុងប្រយ័ត្នខ្ពស់ ?#រឿងពិត#ស្លត់មិនទាន់បាត់ផងៗ។


ប្រភព៖ Vichet Keo