យុវជនម្នាក់ ត្រូវខ្លាឃ្មុំខាំ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលដែល...
-

រតនគិរី៖ កាលពីរសៀលថ្ងៃទី០៦ ខែ​វិ​ច្ឆ​កា ឆ្នាំ២០១៨ យុវជនម្នាក់ ត្រូវបានខ្លាឃ្មុំខាំ បណ្តាលឲ្យរបួសធ្ងន់តែម្តង ដែលហេតុការណ៍នេះ ស្ថិតនៅ នៅ​ចំណុច​ក្នុងព្រៃ ភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី។


យុវជនរូបនោះមានឈ្មោះថា ណ​យ សឺ អ៊ី អាយុ១៦ឆ្នាំ​ជនជាតិ​ទំពួន រស់នៅ​ភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី។


បើតាមសម្តីឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានទៅមើលអង្គុបដាក់សត្វព្រៃ ក៏ប្រទះឃើញសត្វខ្លាឃ្មុំក្នុងព្រៃនោះ ហើយក៏ត្រូវសត្វខ្លាឃ្មុំខាំតែម្តង រួច​ឪពុក​ជនរងគ្រោះ​ក៏បាន​នាំ​កូន​មក​ផ្ទះ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ស្រុក​តា​វែង​អោយជួយ​អន្តរាគមន៍​ផងដែរ។


ជនរងគ្រោះ​ដែល​ត្រូវ​ខ្លាឃ្មុំ​ខាំ​បណ្តាលអោយ​រងរបួស​ធ្ងន់​នោះ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​វែង​ក្រោម​ដឹកយក​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕


ដោយ៖ ភារ៉ា