ប្រជាពលរដ្ឋជាច្រើនគ្រួសារ ផ្ទុះការតវ៉ា ដោយដុតកង់ឡាននៅមុខស្នាក់ការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយខាងអង្គការបានកាប់បំផ្លាញផលដំណាំពួកគាត់ ដោយមិនប្រាប់ពីមូលហេតុទាល់តែសោះ
-

កោះកុង៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋផ្ទុះការតវ៉ា ដោយដុតកង់ឡាននៅមុខស្នាក់ការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WILD AlIANCE) ដោយអង្គការ បានកាប់បំផ្លាញផលដំណាំប្រជាពលរដ្ឋខ្ទេចអស់គ្មានសល់ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង។


ប្រជាពលរដ្ឋជាច្រើននាក់ បានប្រមូលផ្តុំគ្នាជាច្រើន ដើម្បីធ្វើការតវ៉ា សូមឲ្យក្រុមមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃចេញមកបកស្រាយនិងបញ្ជាក់ពីមូលហេតុ ដែលអង្គការនេះបានដឹកនាំកម្លាំងទៅកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ នៅលើដីដែលក្រុមយុវជនសម្តេចតេជោ ហ៊ុន សែន ចុះវាស់វែងឲ្យកាន់កាប់កាលពីពេលកន្លងទៅ។


ប្រជាពលរដ្ឋបានប្រា់ឲ្យដឹងថា ចំពោះការតវ៉ានេះ គ្រាន់តែចង់សូមឲ្យខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញមកបកស្រាយជូនពួកគាត់ តែនៅពុំមានខាងក្រុមមន្រ្តីអង្គការណាម្នាក់ចេញមកបកស្រាយនិងបញ្ជាក់ពីមូលហេតុទេ។


យ៉ាងណាមិញ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងរួមនិងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សូមឲ្យប្រជាពលរដ្ឋកុំប្រើអំពើហឹង្សា ទុកពេលឲ្យលោកនិងក្រុមការងាររកដំណោះស្រាយទៅតាមផ្លូវច្បាប់។


គួរបញ្ជាក់ផងដែរៈ ការតវ៉ានេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្រុមខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាច្រើននាក់ ប្រដាប់ដោយអាវុធ បានចុះទៅកាប់បំផ្លាញផលដំណាំប្រជាពលរដ្ឋ ដែល បានដាំជាលក្ខណៈចំការគ្រួសារ មាន ដើមដូង ធុរេន ចេក មង្ឃុត ភ្ញៀវនិងចន្ទី ជាដើម ដោយចោទប្រកាន់ថា ពលរដ្ឋបានធ្វើចំការនៅលើដីក្នងតំបន់អភិរក្សសត្វព្រៃដែលគ្រប់គ្រងដោយអង្គការសម្ពន្ធ័មិត្តសត្វព្រៃ៕




ដោយ៖ ភត្រ្តា