ភ្នំពេញ៖ ស្របពេលដែលនៅក្នុបណ្តាញសង្គមហ្វេសប៊ុកកំពុងតែល្បីខ្លាំងនូវប្រធានបទអ្នកលេងGame ផងនោះដែរ ស្រាប់តែមានតារាចម្រៀងរូបស្រស់ សម្លេងពិរោះ ល្បីឈ្មោះម្នាក់ មានរហ័សនាមថា «អាប៉ូឡូចយ Apolojoy» ដែលល្បីខ្លាំងកាលពីប៉ុន្មានឆ្នាំមុន បានថ្លែងប្រាប់ Khmer Leak កាលពីព្រឹកមិញថា៖ លោកចង់អោយយុវជនខ្មែរទាំងអស់ដែលកំពុងវក់នឹងGame PUBG, RULE, JX, AK និងផ្សេងៗទៀត ឈប់លេងGame ហើយបែរមកគាំទ្រសិល្បះចម្រៀងរបស់លោក និងតារា Original Song ផ្សេងៗទៀតវិញ។

លោក អាប៉ូឡូចយ Apolojoy បានបញ្ជាក់ផងដែរថា ដោយសារតែយុវជនខ្មែរចូលចិត្តជ្រួលជ្រើម ជោរតាមគ្នា ទៅខំប្រឹងតែរឿងអត់ប្រយោជន៍ដូចជាការលេងGame ការគាំទ្រតារាថៃតារាកូរ៉េ គាំទ្ររឿងភាពយន្តថៃ ងប់ងល់បែបនេះហើយ ទើបសិល្បះខ្មែរយើងបែរជាធ្លាក់ដុនដាបយ៉ាងខ្លាំង។ បើកូនខ្មែរមិនគាំទ្រសិល្បះខ្មែរផង តើអោយអ្នកសិល្បះខំប្រឹងយ៉ាងម៉េចកើត?

សូមរបញ្ចាក់ផងដែរថា លោក អាប៉ូឡូចយ Apolojoy មានឈ្មោះពិតថា រស់ សេរីវណ្ណាត ធ្លាប់ជាតារាចម្រៀងមួយរូបដែលល្បីឈ្មោះខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសបុកកាលពីប្រហែល៣ឆ្នាំមុន បន្ទាប់ពីលោកបានចេញនូវចម្រៀងប្រហែល៥បទ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានស្ងប់ស្ងាត់បាត់ឈឹងទៅវិញ។
(មានវីដេអូ)



