ភ្នំពេញ៖ កាលពីពេលថ្មីនេះ ស្រ្តីម្នាក់ដែលត្រូវជាមេតុងទីន ត្រូវបានទៅជាបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយពេលកូនតុងទីនជិត៥០០នាក់ ប្តីងរឿងស៊ីដាច់លុយជាង៣០ម៉ឺនដុល្លារ។
កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនមេតុងទីន ត្រូវបានកំលាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្សារកាណាស៉ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកូនតុងទីន បានប្រាប់ឲ្យដឹងថា នៅពេលដែលបញ្ជូនស្រ្តីជាមេតុងទីនខាងលើ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែស្ដ្រីរូបនេះបានបោះពាក្យសម្ដីទៅកាន់កូនតុងទីនថា "សុខចិត្តយកលុយ ៤ ទៅ៥ម៉ឹនដុល្លារ ទៅបុកនៅតុលាការវិញ ក៏មិនសងដែរ"។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាមេតុងទីនបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កូនតុងទីនបាន បានរៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុុំអីវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បាល។ ពួកគាត់មានអ្នកមានអ្នកខ្លះលេងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗអ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លារ រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន។

កូនតុងទីនបានឲ្យដឹងទៀតថា រយៈពេលជាង៦ឆ្នាំមកនេះ ដែលស្រ្តីជាមេតុងទីនខាងលើ បានលេងជាមួយកូនតុងទីនយ៉ាងល្អប្រសើរ តែជាង៥ខែមកនេះ មេតុងទីនបានព្យាយាមមិនឱ្យកូនតុងទីនផ្សេងៗដេញយកទេ តុងទីនដែលងាប់នោះឡើយ ហើយប្រុងរត់ចោលកូនតុងទីនទាំងអស់ ដោយគេចវេសមិនខ្ចីលើកទូរស័ព្ទនោះឡើយ និងរត់គេចខ្លួនបាត់តែម្តង។

អស់រយៈពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះបានដឹងថា មេកំពុងតែវិចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់៕


ដោយ: ភត្ត្រា