ខេត្តព្រះសីហនុៈ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រត្តិកម្មយ៉ាងខ្លាំងក្រោយទទួលបាន នៅពត៏មានពាក់ព័ន្ធ ភាពអនាធិបតេយ្យ នៃការឃុបឃិតគ្នា នេសាទកូនគ្រែងឈាម តូចៗ ដោយ ខុសច្បាប់នៅតំបន់កោះខ្យង ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយលោកបានចេញបញ្ជាភ្លាមៗ ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ឲ្យចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាប ទៅលើឈ្មួញដែលជួញដូរកូន គ្រែងឈាមយកទៅលក់អោយឈ្មួញនៅប្រទេសវៀតណាម។

ជាមួយគ្នានេះ លោក អភិបាលខេត្តក៏បានធ្វើការបញ្ជាក់ផងដែរថា សមត្ថកិច្ចពាក់ពន្ធ័ ទាំង អស់នៅមូលដ្ឋានក៍ត្រូវចូលរួមបង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម គឺធ្វើយ៉ាងណា លុបបំបាត់ឲ្យបានទាំងស្រុងនូវ ជំនួញ ជួញដូរ ក៏ដូចកានេសាទ កូនគ្រែង ខុសច្បាប់បែបនេះតទៅទៀត ៕






