កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) សូមជំរាបជូនដល់ប្អូនស្រី ស្រ៊ន បញ្ញា(SRORN PHANHA) ភេទស្រី អាសយដ្ឋានភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សូមប្អូនស្រីធ្វើការទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ឱ្យបានមុនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ០៣:០០នាទីល្ងាច ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៦៥២៥ ៧៧៧, ០៨៨ ៣៥៩៨ ៨៨៨ និង ០១២ ៤៦៦ ២២២ នៅរៀងរាល់ម៉ោងធ្វើការ ដោយសារតែគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចធ្វើការទំនាក់ទំនងប្អូនស្រីបាន។

បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា MTOSB Cambodia - គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានបង្ហោះសារថា "គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស សូមជូនដំណឹងដល់ពលករ ដែលមានឈ្មោះ ស្រ៊ន បញ្ញា(SRORN PHANHA) ភេទស្រី អាសយដ្ឋានភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ សូមរួសរាន់ទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ឱ្យបានមុនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ០៣:០០នាទីល្ងាច ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៦៥២៥ ៧៧៧, ០៨៨ ៣៥៩៨ ៨៨៨ និង ០១២ ៤៦៦ ២២២ នៅរៀងរាល់ម៉ោងធ្វើការ។
* បញ្ជាក់៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទរបស់គាត់ និងគ្រួសាររបស់គាត់បានឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូន និងសាធារណជនមេត្តាជួយផ្សព្វផ្សាយបន្ដ។ សូមអរគុណ!"។

ប្រភព៖ MTOSB Cambodia