គួរអោយអាណិតណាស់ ! ក្មេងប្រុសម្នាក់ឪពុកម្ដាយលែងលះគ្នា ឪពុកមានស្រីថ្មី បែកគំនិតដឹកកូនទៅទំលាក់ចោល ក៏ជួបម្តាយ ម្តាយមិនទទួលស្គាល់ទៀត...
-

កាលពីវេលា​​​​​​​​​យប់ថ្ងៃទី២៥ ខែឧ​​​​​​​​​​​សភា ឆ្នាំ២០១៨ កន្លងទៅ នៅតា​​​​​​​​​​​​​​​​​​​មបណ្ដោយផ្លូវអូរដឹមកប់ស្រូវ ​​​​​ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌ​​​​​​​​​​ពោធិ៍សែ​​​​​​​នជ័យ​​​​​​​​​​​ រាជធានីភ្នំពេញ​​​ មានករណីក្មេងប្រុសអភ័ព្វ ត្រូវឪពុកចិត្ត​​​​​​​​​​​​​​​​​​ខ្មៅដឹកយកមកបំ​​​​​​​​​​​​បរបង់ចោ​​​​​​​​​ល ​​​​​​​​​​​​​​​​​​​​​​មានឈ្មោះ"ប្រុស រតនា" មានអាយុ១២​​​​​​​​​​ឆ្នាំ រស់នៅ​​ម្តុំផ្សារក្រាំងចេ​​​​​​​​​​ក ស្រុកឧ​​​​​​​​ដុង្គ ខេត្តកំពង់ស្ពឺ ៕

នេះបេីយោងតាមប្រភពបានអោយដឹងថា ប្តីប្រពន្ធ១គូរ​រស់នៅមិនចុះស​​​ម្រុងនឹងគ្នា ក៏សម្រេ​​​​​​​​​​​​​​​​​​​ចលែងលះគ្នាអស់​​​​​​​​​​រយៈពេល​​​​​​​​​​​៤ឆ្នាំម​​​​​​​​​​​​​​​​​​​​កហើយ ដោយបែងចែកកូ​នម្នាក់១​យកទៅចិញ្ចឹ​​​មរៀងខ្លួន ក្នុ​​​​​​​​​​​​​​​​​​​​​ងនោះស្ត្រីជាប្រពន្ធបានទ​ទួលយកកូនស្រីច្ប​​​​​​​​​​​​​​​​​​​​ងទៅចិញ្ចឹម ចំណែកបុរសជាប្តីបានយកកូនប្រុសពៅ​​​​​​​​​​ទៅរស់នៅជា​​​​​​​​​​​​មួយ លុះក្រោយម​​​​​​​​​​​​​​​​​​កបុរសជាឪពុក​​​​​​​​​​​ចាប់ចិត្តស្រ​​​​​​​​​​​​​​​​​​​​​​​​​​​លាញ់ស្រីថ្មី ក៏ស្រាប់តែកើតមា​​​​​​​​​​​​​នអារម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ៍គិតថា កូនប្រុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្នាក់នេះ គឺជាប​​​​​​​​​​​​​​​ន្ទុកទុក​​​​​​​​​​​​​​​​​​​ទើសដៃ​​​​​​​​​​​​​​​​ជើង ក៏បែក​​​​​​​​​​​គំនិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹកកូនប្រុសបង្កើតរ​​​​​​​​​​​​​​​​​​​បស់ខ្លួន យកម​​​​​​​​​​​​​​កបំបរប​​​​​​​​​​​​ង់ចោ​​​​​​​​​​​​​លតា​​​​​​​​មផ្លូវតែម្តង។

តាមសម្តីក្មេងប្រុសអ​​​​​​​​​ភ័ព្វរូបនេះ បានរៀប​​​​​​​​​​​​​​​​​​​​​​​​​រាប់ប្រាប់ថា រូបគេសព្វថ្ងៃ​​​​​​​​​​ស្នាក់នៅជាមួយ​​​​​​​​​​​ឪពុកឈ្មោះ​​​​​​​​​​​​​​​​​​​​​ហ៊ុន ប្រុស អាយុ៣៩ឆ្នាំ មុខរប​​​​​​​​​​​​​​​​​​​​​​រកម្មករសំណង់ ជាអ្នកប្រើ​​​​​​​​​​ប្រាស់គ្រឿងញៀ​​​​​​​​​​​​​​​​​​​​​​​​ន រស់នៅម្តុំ​​​​​​​​​​​ផ្សារក្រាំងចេក​​​​​​​​​​​ ស្រុកឧដុង្គ ខេ​​​​​​​​​​​​​​​​ត្តកំពង់ស្ពឺ។ ដោយឡែក ម្តាយរបស់គេ មាន​​​​​​​​​​​ឈ្មោះអៀង សុខថន អា​​​​​​​​​​យុ៣១ឆ្នាំ មុខ​​​​​​​​​​​​របរលក់ផ្លែឈើនៅ​​​​​​​​​​​​​​​​​​​​ផ្ទះ សព្វថ្ងៃរស់នៅជាមួយកូនស្រីច្ប​​​​​​​​​​​​ងឈ្មោះអៀង ស្រី​​​​​​​​​​​​ណុច​​​​​​​​​​​ អាយុ១៤ឆ្នាំ មាន​​​​​​​​​​​​​​​​​​​​​​​​​​លំនៅក្នុងសង្កា​​​​​​​​​​​​​​​​​​​​​​​ត់ព្រែកប្រា ខណ្ឌច្បារអំពៅ។


សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្មេងប្រុ​​​​​​​​​​សរងគ្រោះរូបនេះ ​​​​​​​​​​​​​​ត្រូវបានឪពុក​​​​​​ចិត្តខ្មៅ​​​​ដឹក​​​​​​​​​​​​​​​​​​​​​​​យកមកទុកចោលនៅក្នុង​​​​​​​​​​​ស​​​​​​​​ង្កាត់ចោម​​​​​​​​​​​​​​​​​​​​​​ចៅ៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកក្មេ​​​ងប្រុសរង​​​​​​​​​​​​​​​​​​​​គ្រោះចេះតែដើររកម្តាយដោយគ្មានគោលដៅ លុះ​​​​​​​​​​មកដល់ចំណុ​​​​​​​​​​ចតាមផ្លូ​​​​​​​​​​​វអូ​​​​​​​​​​​​​​​​​​​​រដឹមកប់ស្រូវ  ក៏បានជួប​​​អ្នករត់ម៉ូតូឌុបសួ​រនាំ ក៏ប្រាប់ថា ដើរកផ្ទះម្តាយនៅសង្កាត់ព្រែកប្រា ខណ្ឌ​​​​​​​​​​​ច្បារអំពៅ រួចក៏​​​​​​​​​​វង្វេងផ្លូវរ​​​​​​​​​​​​​​​​​​​​​​កមិនឃើញ។ បន្ទាប់មកអ្ន​​​​​​​​​​​​​ករត់ឌុប​​​​​​​​​​​​​​​​​​​​​​ទាក់ទងទៅនគរបាល ឱ្យនាំទៅកាន់​​​​​​​​​​​​សាលាសង្កា​​​​​​​​​​​ត់ចោមចៅ៣ ​។

ប្រភពដដែលបានបញ្ជាក់​ប្រាប់ថា ក្រោយនាំទៅដល់សា​​​​លាសង្កាត់ធ្វើ​​​​​​​​​​​​​​​​​​​​​​​ការសួរនាំរួច កម្លាំងបាននាំក្មេងប្រុសនោះបន្តទៅរកម្តា​​​​​​​​​​​​យ ហើយ​​​​​​​​​​​​​​​​​​​​​​ប្រទះឃើ​​​​​​​​​​​​ញ ប៉ុន្តែ​​​​​​​​​​​​ត្រូវម្តាយ​​​​​​​​​​​​​បដិសេធមិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នអាចទទួលយកកូនប្រុសរូបនេះ ទៅ​​​​​​​​​​​​នៅជាមួ​​​​​​​​​​​​​​យបានឡើយ ៕បន្ទាប់ពីម្ដាយមិនទទួលស្គាល់ក្មេងប្រុ​​​​​​​​​​​សអភ័ព្វរូ​​​​​​​​​​​​បនេះ ត្រូវបានសមត្ថកិច្ចយកទៅផ្ញើវិទ្យុអេប៊ីស៊ី(ABC) ជួយមើលថែបន្ត៕