ពិតជាគួរឲ្យអាណិតអាសូរ្យខ្លាំងណាស់ !!!​ អំពីជីវិតពិតរបស់តារាកំប្លែង តាចេក ....!!!
-

ភ្នំពេញ ៖ នាជំនួបក្រោយពីបានបាត់បង់ម្តាយជាទីស្រឡាញ់ស្មើនិនជីវិតមកនៅក្នុងសមាគមមិត្តសិល្បះតារាកំប្លែងជ្រេសុខភាពចាស់ទ្រត់ទ្រមហើយនៅក្នុងបន្ទុកដ៏ធ្ងន់។​ តាចេក ជាមួយលោក ហេង ឡុង​ ប្រធានសមាគមមិត្ត​សិល្បៈស្ម័គ្រ​ចិត្តជួយសង្គម លោកតាបាន​ប្រាប់ត្រង់​ដោ​យ​ឥត​លាក់លៀមពីដំណើរជីវិតតាំងពីឈាន​ចូល​សិល្បៈមកទល់ពេលនេះយ៉ាងវែងអន្លាយ និងបានរៀបរាប់​ប្រាប់​ប្រភពចំណូលថា​បានខ្ទង់ពី៤០០ ទៅ៥០០ ដុល្លារក្នុង១ខែអាស្រ័យលើរដូវកាល ប៉ុន្តែពុំអាចផ្គត់ផ្គង់​ជីវ​ភាព​​ឡើយ ពិសេសនោះលោកមានបន្ទុកចិញ្ចឹមសមាជិកគ្រួសារច្រើនលើសលប់។


ពាក់ព័ន្ធព័ត៌មានចុះផ្សាយយ៉ាង​ព្រោងព្រាតថាតារាកំប្លែងក្រុមនាយកុយ រូបនេះ​មានផ្ទះថ្មល្អ ឡានទំនើប ត្រូវ​បា​ន​​លោកតាចេក រៀបរាប់ប្រាប់ដោយត្រង់ថា លោកតាគ្មានដូចគេថា​ទេ​ លោ​​កតា​​មានត្រឹមផ្ទះកញ្ចាស់មួយ ហើ​យ​ដីដែលបានសង់ផ្ទះនោះក៏ជា​គុណ​បុណ្យ​សណ្តោ​ស​ប្រោសប្រណីរបស់សម្តេចទាំងទ្វេដែរ។ ម្យ៉ាងទៀត​លោក​តា​ក៏ឆ្លៀតបញ្ជាក់ដោយទឹកមុខ​ស្រពាប់ស្រពោនថា ការពិតទៅលោកពិតជាមានឡានមួយគ្រឿងមែន ប៉ុន្តែបាន​លក់​ទៅ​វិញ​ហើយ ដើម្បីយកប្រាក់ទៅមើលម្តាយដែលទើបចែកឋានថ្មីៗនេះ។ (មានវីដេអូ)