ព្រះរាជាណាចក្រកម្ពុជាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥
ណារ៉ា
-


ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥។

នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏មហានក្ខត្តឬក្សនេះ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាពគ្រប់ទីកន្លែង។

បងប្អូនជនរួមជាតិអាចទស្សនាការផ្សាយផ្ទាល់ (LIVE) នៅលើគេហទំព័រ (Facebook Page) ផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីពិធីទាំងមូលនេះ៕