ជួបហើយម្តេចព្រាត់យ៉ាងនេះ..? ស្លុតចិត្តណាស់ ថ្ងៃរៀបការសប្បាយរីករាយ ស្រាប់តែអកុសល យប់ឡើងកូនកំលោះបែរជាខ្យល់គស្លាប់ចោលកូនក្រមុំ ឱ្យក្លាយជាមេម៉ាយខាន់ស្លាទាំងវ័យក្មេង
-

ជារឿងគួរឱ្យសង្វេគ និងរន្ធត់ចិត្តបំផុត សម្រាប់នារីវ័យក្មេងម្នាក់ ខណៈដែលថ្ងៃមង្គលការរបស់ខ្លួនបានចូលមកដល់ ដោយមានការរៀបចំពិធីតាមលំដាប់លំដោយ និងត្រូវកាត់ខាន់ស្លា ព្រមទាំងទទួលភ្ញៀវពិសាអាហារនៅថ្ងៃបន្ទាប់។ ស្រាប់តែអកុសល យប់ឡើងកូនកំលោះបែរជាខ្យល់គស្លាប់ចោលកូនក្រមុំ ឱ្យក្លាយជាមេម៉ាយខាន់ស្លាទាំងវ័យក្មេង ជាហេតុធ្វើឱ្យកូនក្រមុំទួញសោកបោកខ្លួន ស្រែកទ្រហោយំ តូចចិត្តនឹងវាសនា ហេតុអ្វីការគេសប្បាយអស់ដៃ ចំណែកថ្ងៃខ្លួនរៀបការ បែរជាត្រូវមកកាន់ធាតុប្តីបែបនេះទៅវិញ?

កូនកំលោះដែលត្រូវខ្យល់គរស្លាប់ក្នុងថ្ងៃរៀបការនោះ មានឈ្មោះ ស ចាន់ឌី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដោយឡែក ភាគីខាងកូនក្រមុំដ៏អភ័ព្វ មានឈ្មោះវុធ សាមុទ្រ រស់នៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអម្ពិល។