ព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន ចាប៉ីដងវែងដ៏ល្បីឈ្មោះ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារអាការៈលោកតាកាន់តែធ្ងន់ធ្ងរហើយ...
-

កាលពីថ្ងៃម្សិល មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ពីអាការៈរបស់លោក ប្រាជ្ញ ឈួន ដែលពេលនេះគាត់កំពុងតែ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ដោយសារលោកតាមានសភាពធ្ងន់ធ្ងរ។


ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tuch Leang បានបង្ហោះសារថា "លោកតាព្រឹទ្ធភិរម្យប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដ៍ល្បីល្បាញ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយស្ថានភាពលោកតា មានសភាពធ្ងន់ធ្ងរត្រូវបានពិនិត្យនិងសង្គ្រោះដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ ។

សូមបញ្ជាក់ថា លោកតា ប្រាជ្ញ ឈួន ត្រូវបានខាងមន្ទីរពេទ្យខេត្តតាកែវដឹកបញ្ជួនមកដល់ពេទ្យកាល់ម៉ែត្រនៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែវិច្ឆិកា ២០១៨ គឺក្នុងថ្ងៃនេះ ។៨/១១/១៨"។


សូមរំលឹកផងដែរថា លោក តា ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដងវែងដ៍ល្បីល្បាញម្នាក់។ សូមអំពាវនាវដល់ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សិល្បករ សិល្បការិនី មេត្តាជួយដល់លោកតាផង៕


មានវិដេអូ៖



ប្រភព៖ Tuch Leang