ថៃ៖ កាលពីពេលថ្មីៗនេះ ក្មេងប្រុសវ័យ១២ឆ្នាំ មានឈ្មោះថា Nesty Spicy ដែលមានមហាជនជាច្រើន មិនថានៅក្នុងប្រទេស និងក្រៅប្រទេសនោះទេ សុទ្ធតែបានស្គាល់ក្មេងប្រុសរូបនេះ។ ក្មេងប្រុស Nesty Spicy វ័យទើបតែ១២ឆ្នាំប៉ុនណោះ តែអាចលទ្ធភាព រកលុយធ្វើផ្ទះជូនអ្នកមានគុណបានយ៉ាងស្អាត ក្រោយពីចូលប្រឡូកសិល្បៈមិនយូរប៉ុន្មាននោះ។

នៅលើគណនីហ្វេសប៊ុក កុមារា Nesty Spicy រូបនេះ ក៏បានបង្ហោះរូបភាពរបស់ខ្លួន កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភពីប្អូនយ៉ាងខ្លាំង។

ជាក់ស្តែង Net Idol ដែលជាឈ្មោះរបស់ប្អូននៅក្នុងវិស័យសិល្បះ តែងតែមានអារម្មណ៍ថប់ៗដង្ហើម (ជំងឺប្រចាំកាយ ជារឿយៗ ទាក់ទងជាមួយនឹងប្រព័ន្ធដកដង្ហើម) ដែលជាហេតុធ្វើឲ្យក្មេងប្រុសម្នាក់នេះ បានដួលសន្លប់ខណៈពេលកំពុងតែថត ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះជាបន្ទាន់ភ្លាមៗ។

នៅក្រោមការមើលថែពីសំណាក់ក្រុមគ្រូពេទ្យ ពេលនេះ Net Idol ក៏បានធូរស្បើយពីជំងឺផងដែរ ក្រោយពីធ្វើការសង្រ្គោះពីក្រុមវិជ្ជបណ្ឌិត។ ខណៈពេលនេះ ភាពក្រៀមក្រំ ប្រែក្លាយមកជាស្នាមញញឹម ខណៈពេលប្អូនប្រុសបានដឹងខ្លួនឡើងវិញ៕



















ប្រភព៖ เนสตี้ สไปร์ทซี่