សណ្ឋាគារធំមួយ ក្នុងខេត្តសៀមរាប រងការចោទថា ជាឃ្លាំងស្តុកឈើប្រណិត
សៀមរាបៈ តាមប្រភពប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរសណ្ឋាគារអង្គរអេរ៉ា បានប្រាប់ឲ្យដឹងថា សណ្ឋាគារមួយនេះ មានទីតាំងនៅក្នុងភូមិខ្នា សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប បានក្លាយទៅឃ្លាំងស្តុកឈើប្រណិតទៅហើយ ដែលពុំមានសមត្ថកិច្ចជំនាញណា ហ៊ានប៉ះពាល់ឡើយ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា ស្ទើរតែរៀងរាល់ថ្ងៃ ពេលយប់គេឃើញមានឡានតូចៗប្រភេទភីកអាប់ ពាក់ស្លាកយោធា ដឹកឈើចូលតាមទ្វារខាងក្រោយរបស់សណ្ឋាគារ។ សេចក្ដីរាយការណ៍ថា ម្ចាស់សណ្ឋាគារមួយនេះ មានឈ្មោះ ស៊ីណា ជាអធិការកិច្ចរបស់យោធភូមិភាគ។ យ៉ាងណាក៍ដោយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា យើងមិនទាន់អាចស្វែងរក ការបំភ្លឺពីម្ចាស់សណ្ឋាគារខាងលើ ដើម្បីបញ្ជាក់ពីករណីនេះ បាននៅឡើយទេ ដោយសារតែទូរស័ព្ទចូល តែអ្នកទទួលបិទ ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។