សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្ន....សន្សំប្រាក់ដាក់នៅក្នុងកូនជ្រូក រយៈពេលបីខែ ស្រាប់តែដល់ពេលបោកយកមកប្រើ ប្រាក់ដុះផ្សិតទាំងអស់
-

មានប្រិយមិត្តជាច្រើន​ បានធ្វើការសន្សំប្រាក់តាមរបៀបផ្សេងៗគ្នា មានសន្សំប្រាក់នៅក្នុងធនាគារ និងការសន្សំដាក់ក្នុងកូនជ្រូក ជាដើម។ 


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន ធ្វើការសន្សំប្រាក់ដាក់នៅក្នុងកូនជ្រូក តែជាលទ្ធផល បែរជាប្រាក់ដុះផ្សិតទៅវិញ។


ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុកមួយបានបង្ហោះសារថា "សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្នចំពោះលុយដែលសន្សំ ដាក់ក្នុងកូនជ្រូកធ្វើពីម្នាងសិលា នេះគឺជាអតិថិជនដែល យកលុយសន្សំក្នុងកូនជ្រូករយៈពេលបីខែមកប្តូរនៅ ការិយាល័យគ្រប់គ្រងសាច់ប្រាក់ធនាគារជាតិនៃកម្ពុជា សូមមេត្តាកុំយកលុយដាក់សន្សំក្នុងកូនជ្រូក!!"។


ប្រភព៖ Dara Doek