បុរសសង្ហារ លោក ប៊ឺររី ធ្វើខួបកំណើតបែបសាមញ្ញៗ តែពោលពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា
ភ្នំពេញ៖ តារាសម្តែងប្រុសស្រស់សង្ហារ លោក ប៊ឺររី ដែលជាតារាមួយរូបទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ តារាប្រុសរូបនេះហាក់មានទីផ្សារយ៉ាងច្រើន ទាំងខ្សែភាពយន្ត ក៏ដូចជាស្ពត ពាណិជ្ជកម្ម ធំៗ។

បើងាកមកមើលពីជីវិតរស់នៅរបស់លោកវិញ មានជីវិតរស់នៅយ៉ាងសាមញ្ញ មិនសូវឃើញរូបលោក បង្ហាញពីភាពស៊ីវិល័យនោះទេ។

ជាក់ស្តែង ដូចជាកាលពីយប់មិញ គេសង្កេតឃើញ គណនីហ្វេសប៊ុក របស់តារាៗ ក៏បានបង្ហោះរូបភាពមួយចំនួន ទាក់ទងនិងកម្មវិធីខួបកំណើតរបស់លោក ប៊ឺររី ដែលមានលក្ខណៈសាមញ្ញ តែពិតជាសប្បាយរីករាយ និងពោលពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

ដោយឡែកនៅបណ្តាញសង្គមរបស់អ្នកគាំទ្រ បាននិយាយទៅកាន់លោកថា "ជាតារាសម្ដែងល្បី តែភាគច្រើន លោក ប៊ឺររី តែងធ្វើខួបកំណើតធម្មតាៗ មិនដែលធ្វើអធិកអធម ដូចជាគេ ពិតជាមនុស្សស្ងៀមស្ងាត់មែន"។






















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។