ប្រជាពលរដ្ឋ ចំនួន១៦០នាក់ បានក្អូតចង្អោរ ខណៈដែលពួកគាត់បានពុលចំណីអាហារ ក្នុងពិធីបុណ្យសព នៅក្នុងភូមិ
រតនគិរីៈ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ។ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតគិរី បានឲ្យដឹងថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ចំនួន១៦០នាក់ បានក្អូតចង្អោរ ខណៈដែលពួកគាត់បានពុលចំណីអាហារ ក្នុងពិធីបុណ្យសព នៅក្នុងភូមិ។

មូលហេតុក្អូតចង្អោរនេះ គឺបណ្តាលមកពីពួកគាត់ បរិភោគចំណីអាហារ មិនមានអនាម័យល្អ។ តែទោះជាយ៉ាងណា ករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ គិតមកដល់ម៉ោង៤ល្ងាចថ្ងៃដដែលនេះ គឺស្ថានភាពរបស់ពួកគាត់ទាំង១៦០នាក់នេះ បានធូរស្រាលវិញហើយ ដោយក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យព្យាបាល និងធ្វើការតាមដានសុខភាពជូនពួកគាត់ រហូតដល់ពួកគាត់ បានជាសះស្បើយឡើងវិញផងដែរ ៕







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។