អាណិតនាងណាស់!...ទើបបង់រំលោះបាន១អាទិត្យ​ ស្រាប់តែត្រូវចោរលួចគាស់បន្ទប់យកម៉ូតូ ស្កុបពី ឆ្នាំ​២០១៩ បាត់ ដោយសុវត្ថិភាព
-

ភ្នំពេញ៖  កាល​ពី​វេលា​ម៉ោង​០០​និង​១៥នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី០​៩ ខែវិច្ឆិកា​ ២០១៨  នារីវ័យក្មេងម្នាក់ជាបុគ្គលបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ VIVO  ត្រូវបានចោរចូលគាស់បន្ទប់លួចយកទ្រព្យសម្បត្តិជាច្រើនដងមកហើយ មិនជាចោរចូលមកយកម៉ូតូនាងទៅបាត់ ត្រឹមតែរយៈពេល១៥នាទីចោរគាស់បន្ទប់ជួលយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចស្ថិតក្នុងសង្កាត់​បឹង​ទំពុន​ទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។


នារីរងគ្រោះមានឈ្មោះថា ​ម៉ា ​នី​ ​អាយុ​២២​ឆ្នាំ​ ជាបុគ្គលិក​ ក្រុមហ៊ុន​ទូរស័ព្ទ​VIVO​ ស្នាក់នៅ​បន្ទប់​ជួល​កើត​ហេតុ​ខាង​លើ​ បានបាត់ម៉ូតូម៉ាកScoopy ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស​ ទើបទិញបង់រំលោះបាន ១អាទិត្យ​ប៉ុណ្ណោះ​ (មិនចាំស្លាកលេខ) ។


នារីរងគ្រោះបានប្រាប់បន្តទៀតថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​កើតហេតុ នារីរងគ្រោះបានចាក់សោរបន្ទប់ ត្រឹមត្រូវរួចហើយឡើងជិះរថយន្តជាមួយមិត្តភក្តិទៅហូបបាយនៅម្តុំផ្សារសុវណ្ណា​ ពេលហូបរួចហើយក៏ត្រលប់មកបន្ទប់ជួលវិញ ស្រាប់តែឃើញបន្ទប់ជួលចំហរទ្វារហើយបានចូលក្នុងបន្ទប់ពុំឃើញម៉ូតូរបស់ខ្លួនឡើយ ហើយក៏ឆោឡោឡើងបានសួរទៅមិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅជិតនោះ គាត់ឆ្លើយថាបានឭសំឡេងបញ្ឆេះម៉ូតូដែរស្មានតែមិត្តភក្តិឯងជិះចេញទៅក្រៅហើយគាត់បានបន្តទៀតថាកន្លងមកនៅបន្ទប់ជួលកន្លែងនេះធ្លាប់បាត់ម៉ូតូជាច្រើនមកហើយ។


នារីរងគ្រោះក៏បានបន្ថែមទៀតថា ក្រោយពេលបាត់ម៉ូតូ នារីរងគ្រោះក៏បានទៅសូមមើលកាមេរ៉ាសុវត្ថិភាព​មើល​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ព្រម​ឆែក​អោយ​មើល​ទេ​ មិនដឹងជាគាត់មានមូលហេតុអ្វី ?


ក្រោយ​កើតហេតុ នារី​ជា​ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​១​តែ​ប៉ុណ្ណោះ ទាំង​មិន​សង្ឃឹមថានឹង​បាន​ម៉ូតូ​ត្រឡប់​មក​ឡើយ ៕


ដោយ៖ ភត្រ្តា