ឡាវ៖ យោងតាមកាសែតនៃប្រទេសថៃ បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានរឿងរ៉ាវដ៏គួរភ្ញាក់ផ្អើល នាំគ្នាចែករំលែកតៗគ្នា ពេញបញ្តាញសង្គមហ្វេសប៊ុក នៅក្នុងទីក្រុង Abu នៃប្រទេសឡាវ។

ប្រភពបានឲ្យដឹងថា គូស្វាមីភរិយាមួយគូរដែលជាជនជាតិឡាវបានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះ ដោយកូនកម្លោះមានអាយុ ៧០ឆ្នាំ ស្របពេលដែលកូនក្រមុំក្មេងខ្ចីអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ ហើយក៏ជាគ្រូបង្រៀនផងដែរ។ គូស្នេហ៍មួយគូរនេះបានធ្វើឱ្យភ្ញាក់ផ្អើលដល់មហាជន ក្រោយពេលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្នុងនោះខាងកូនកម្លោះបង្គាប់ឱ្យខាងកូនក្រមុំដោយមាសសុទ្ធតម្លៃ ៩៩លានបាត ហើយអ្វីដែលពិសេសអស្ចារ្យជាងនេះទៀតគឺ ឡានថ្មីមួយគ្រឿង ព្រមទាំងផ្ទះ ១ខ្នង។ សម្បថមួយរវាងកូនកម្លោះចាស់ និងកូនក្រមុំក្មេងរៀបរាប់ថា «បើប្រពន្ធមើលថែប្តីមិនបានល្អទេ ហើយត្រូវចែកផ្លូវគ្នា ទ្រព្យនឹងបានទៅប្តី ៨០% ប្រពន្ធបានត្រឹមតែ ២០%ប៉ុណ្ណោះ»៕


