ភ្នំពេញៈ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ មានការភ្ញាក់ផ្អើរមួយ ដោយគណនីហ្វេសបុកឈ្មោះ ចៅខ្មែរ បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ។ និងបានរូបធៀបការ រៀបរាប់ពីប្រវត្តិស្នេហាថា "យើងតស៊ូជាមួយគ្នាយូរឆ្នាំហើយ ក្រលំបាក គ្មានលុយស៊ីបាយ គេមើលងាយ គេគិតអាក្រក់លើ គេមើលពីចុងសក់ដល់ចុងក្រចកជើង តែទីបំផុតយើងអាចកាន់ដៃគ្នា ចូលរោងការថ្ងៃទី12 នេះហើយ។ ចាំបានថ្ងៃមួយ ថ្ងៃខ្ញុំដេកឈឺនឹងកន្ទេល គ្មានលុយសូម្បីតែ100រៀល មានតែគាត់និងប្អូនប្រុសម្នាក់ឈ្មោះ ល័ក្ខ ទេដែលនៅក្បែរខ្ញុំ" ។ មិនត្រឹមតែប៉ុននិងគាត់ក៏បានសុំពាក្យជូនពរ ពីបងប្អូនទាំងអស់នៅក្នុងបណ្តាញសង្គម ដោយសរសេរថា "បងៗអាចទេ សុំកម្លាំងចិត្ត និងពាក្យជូនពរម្នាក់មួយម៉ាត់" ។

គួរបញ្ជាក់ថា ចៅផ្សារខ្មែរក៏ជាបុគ្គល ដែលធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គមដែល និងបានឧបត្ថម្ភដល់បេក្ខភាពប្រឡងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ គឺកុមារី ឃុយ មួយហៀង។ នេះជាអាពាហ៍ពិពាហ៍ ដែលអាចនិយាយបានថា ជាមង្គលការរបស់អ្នកសិល្បៈទី១ ដែលហ៊ានរៀបការជាមួយបុរសដូចគ្នា ដោយមិនខ្វល់ពីការរិះគន់ ខណៈដែលគ្រាន់តែលោកប្រកាសឲ្យដឹងពីថ្ងៃចូលរោង ក៏មានការចាប់អារម្មណ៍ពីស្រទាប់មហាជនបាត់ទៅហើយ ៕







