នគរបាលខណ្ឌដូនពេញ ប្រដេញស្ទាក់ចាប់ចោរឆក់ ដ៏សកម្មម្នាក់ ក្នុងក្រុងភ្នំពេញ
ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ៣៥នាទីរសៀល ថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៨ ក្នុងខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានបក្ខពួកប្រមាណ២.៣នាក់ តែងតែចេញធ្វើសកម្មភាពឆក់ គ្រឿងអលង្ការ កាបូបលុយ ទូរស័ព្ទរបស់ប្រជាពលរដ្ឋតាមដងផ្លូវជាញឹកញាប់ ហើយសមត្ថកិច្ចមិនដែលចាប់បានឡើយ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ប្រទះឃើញ ក៏ប្រដេញស្ទាក់ចាប់បានម្នាក់។ ពេលនេះកំពុងស្រាវជ្រាវស្វែងរកបក្ខពួកក្រុមជនសង្ស័យបន្តទៀត ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។