លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "សូមមិត្តរួម Facebookទាំងអស់គ្នារងចាំមើលថាតើថៅកែជើងខ្លាំង ខាងរំលោភដីធ្លីរបស់ខេត្តសៀមរាបម្នាក់ នេះឃុំខ្លួនបានប៉ុន្មានថ្ងៃ ?"
-

ភ្នំពេញ៖  ក្រោយពីកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ឃាត់ខ្លួ ន លោកជំទាវ លី អ៊ុំ អែង ករណី​ចេញសែក​ស្អុយ​ជាង​៣លានដុល្លារ​ តាមបណ្តឹងពលរដ្ឋចំនួន៩គ្រួសារ ។


មិនយូរប៉ុន្មាន លោកស្រី ហ៊ុន ស៊ីណាត ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកស្រី ដោយសូមអំពាវនាវ សូមមិត្តរួម Facebookទាំងអស់គ្នារងចាំមើលថាតើថៅកែជើងខ្លាំងខាងរំលោភដីធ្លីរបស់ខេត្តសៀមរាបម្នាក់នេះឃុំខ្លួនបានប៉ុន្មានថ្ងៃ ?


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក លោកស្រី បានរៀបរាប់យ៉ាងដូច្នេះថា "??សូមមិត្តរួម Facebookទាំងអស់គ្នារងចាំមើលថាតើថៅកែជើងខ្លាំងខាងរំលោភដីធ្លីរបស់ខេត្តសៀមរាបម្នាក់នេះឃុំខ្លួនបានប៉ុន្មានថ្ងៃ ? មិនខ្លាចបាបទេនៅលើទឹកដីអង្គរហើយនៅប្រព្រឹត្តអាក្រក់ទៀត ។ សូមបងប្អូនកូនក្មួយនៅខេត្តសៀមរាបជួយមើលផងក្រែងមានជើងកាងមកធានាខ្លួនជំទាវចេញ"។


គួររំលឹកផងដែរថា លោក​ស្រី​ លី អ៊ុអេង​ នាយិកា​ក្រុមហ៊ុន ​លី​អ៊ុអេង​លី​មី​ធី​ត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទឹកដី​ខេត្តសៀមរាប​តាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការចេញ​សែក​ អត់​សាច់ប្រាក់​ ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​


សូម​បញ្ជាក់​ថា លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក​ស្រី​ លី អ៊ុអេង​ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ “មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​” ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​


ចំពោះករណីនេះ គឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។ កន្លងមកលោកជំទាវ លី អ៊ុំអេង ត្រូវបាន ប្រជាពលរដ្ឋចំនួន៩គ្រួសារ ប្តឹង ចោទលោកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។



ប្រភព៖ Sinath Hun