ស្ទើរតែមិនជឿ!!! ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ដ្រាលី បាន​រក​ឃើញ​ក្រុង​បុរាណ​ខ្មែរមួយ​ ដែលមានទំហំស្មើទីក្រុងភ្នំពេញ និងមានអាយុកាល​នៅ​សតវត្សរ៍....!!!
-

ភ្នំពេញៈ តាមរយៈ AKP ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ​របស់​អ្នក​ស្រាវជ្រាវ អូស្ដ្រាលី​លោក​បណ្ឌិត Damian Evans បញ្ជាក់​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ក្រុង​បុរាណ​មួយ​ តាម​បច្ចេកវិទ្យា​ទំនើប​ដោយសារ​ស្កែ​ន​តំបន់​នោះ ដោយក្រុង​នោះ​ប្រហែលជា​មាន​អាយុកាល​នៅ​សតវត្សរ៍ ទី​៩​ដល់ទី​១៤ និង​មាន​ក្រុង​តូច​ៗជា​ច្រើន​ទៀត​ មិនមែន​តែ​មួយ​ទេ នេះ​បើ​តាម​ការ​បញ្ជក់ពី​ក្រុងឡុ​ង​ដ៍។

ក្រុម​អ្នក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អូស្ដ្រាលី បង្ហាញថា ការ​រក​ឃើញក្រុង​បុរាណ​ខ្មែរ ​ក្នុង​តំបន់​ព្រៃ​នៅតំបន់​ភ្នំ​គូ​លែ​ន​ដ៏​ធំ ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​ទីក្រុង​ភ្នំពេញ​ សព្វថ្ងៃ ដែល​កំពុង​គ្រប់​ដណ្ដប់​ទៅ​ដោយ​ព្រៃ​ នៅ​តំបន់​ឧទ្យាន​ភ្នំ​គូ​លែ​ន​សព្វ​ថ្ងៃនេះ​។ លោក​បណ្ឌិត Dr Peter Sharrock បញ្ជាក់​ថា ​ក្រុង​បុរាណ​នេះ​ មាន​ពលរដ្ឋ​ច្រើន ហើយ​ធំ​ជាងគេ​លើក​លោក នា​សម័យ​នោះ​ គឺ​ប្រហែល​ ៤​លាន​នាក់​ ។

លោក​បណ្ឌិត Damian Evans បានឱ្យ​ដឹង​ពី​សកល​វិទ្យាល័យ​ក្រុង​ឡុ​ង​ដ៍​ថា ចក្រភព​ខ្មែរ​ចុះ​ខ្សោយ មិនមែន​ដោយសារ​ការ​វាយ​របស់​ប្រ​ទេ​សៀម​នេះ​ទេ គឺ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​ជាដើម​ហេតុ​មួយ។ លោក​បន្ត​ថា ទីក្រុង​នេះ​មាន​ទំហំ​ជាង​១,០០០​គីឡូ​ម៉ែត្រការ៉េ។ ចំណែកឯលោក David Chandler ថ្លែងថា ជនជាតិ​អា​ស្ដ្រា​លី​ បង្រៀន​ប្រវត្ដិសាស្ដ្រ​ខ្មែរ និង​សរសេរ​សៀវភៅ​ជា​ច្រើនពី​ខ្មែរ​នោះ​ បាន​សរសេរ​ឡើង​វិញ នៅ​ប្រវត្តិសាស្ដ្រ ហើយ​វា​នឹង​ជួយ​ឱ្យអ្នកផង ​បានដឹង​ពី​អរិយធម៌​ខ្មែរ​ ៕