នៅថ្ងៃនេះ តារាហ្វេសប៊ុក អ្នកនាង ស្រីអូន ដែលជាម្ចាស់ហាង សម្រស់ធម្មជាតិ បានបង្ហោះសារអាណិតក្មេងប្រុសម្នាក់ ដែលដើររើសសំបកកំប៉ុង តាមតុការ ព្រមទាំងសួរទៅប្អូនប្រុសថា តើប្អូនឃ្លានទេ? ហើយតើប្អូនចង់បានម្ហូបទាំងនេះ? ភ្លាមនោះប្អូនប្រុសក៏បានតបវិញថា "ចង់ញាំណាស់" គាត់សប្បាយចិត្តបំផុតពេលបានញាំុ យ៉ាងស្រស់ពេលគាត់ដើរចេញទៅ។

នៅក្នុងហ្វេសប៊ុករបស់បងស្រីអូន បានរៀបរាប់ថា "ខ្ញុំធ្លាប់ក្រដែរតែខ្ញុំបានចូលតុការហូបម្ហូបការ ក្មេងនេះដេីរសុំរេីសសំបកកំប៉ុងក្នុងរោងការ ខ្ញុំសួរគាត់ថាចង់ញាំម្ហូបការទេ គាត់ថាចង់ញាំណាស់ លឺចឹងមានអារម្មណ៍ថាហួសចិត្តតិច ខ្លោចចិត្តតិចមិចទេ ព្រោះម្ហូបលេីតុសល់ច្រេីនសឹងតែគ្មានអ្នកហូប តែងាកមេីលគាត់វិញ គាត់ថាចង់ហូបណាស់? ខ្ញុំអោយគាត់ច្រកម្ហូបយកទាំងអស់ ទាំងទឹកក្រូចលេីតុឥតសំចៃ គាត់សប្បាយចិត្តអរគុណចង់ដប់ម្ភៃដងឯណោះ នឹកស្រម៉ៃថាគាត់កាន់ម្ហូបយកទៅផ្ទះទាំងញញឹម ឯនៅផ្ទះមានម្ដាយមានប្អូន មានឪពុកកំពុងចាំហូបបាយ មិនដឹងថាពួកគាត់សប្បាយចិត្តប៉ុនណាទេ ដែលឃេីញម្ហូបឆ្ងាញ់ៗចឹង ហឹម ជីវិតអេីយជីវិត ? ខ្ញុំអោយក្មេងយកម្ហូបនិងទឹកក្រូចសេរីដោយសារខ្ញុំចងដៃគេ250$ ចឹងម្ចាស់ការក៏មិនខាតដែរ បេីចងដៃតិចខ្ញុំក៏មិនហ៊ានបេីកដៃអោយក្មេងយកដោយសេរីដែរ អ្នកក្រទេីបយល់អារម្មណ៍នេះ ហេីយទាល់តែអ្នកធ្លាប់ក្រទេីបយល់អារម្មណ៍នេះដែរ?"។

យ៉ាងណាមិញក៏មានប្រិយមិត្តបានចូលមកខមិនតបថា "ខ្ញុំយកពីអារម្មណ៍នេះពេលខ្លះខ្ញុំគ្មានអីញាំផងបងអើយ" និងមានអ្នកខ្លះក៏បានប្រាប់ថា "ខ្ញុំយល់ច្បាស់ណាស់"។









ប្រភព៖ Ah Ry Nuon