បន្ទាប់ពីមានការចែករំលែកជាច្រើនពីវិដេអូប្អូនប្រុស ម្នាក់នៅខេត្តសៀមរាប ដែលអាចនិយាយបានច្រើនភាសានោះ ខណៈពេលនេះ មានបងស្រីម្នាក់ ដែលមានឈ្មោះថា "GM Lov" បានចូលមកខមិនថា "សូមអធ្យាស្រ័យបើបងប្អូនស្គាល់ទីតាំងក្មួយប្រុសដើរលក់នោះជួយប្រាប់ខ្ញុំផង នាងខ្ញុំទៅសៀមរាបថ្ងៃទី ១១នេះ ហើយចង់ជូនក្មួយ ១០០ដុល្លារ ដើម្បីឲ្យក្មួយយកទៅទិញសំភារៈរៀនសូត្រ ពូកែណាស់ហើយឆ្លាតណាស់ក្មួយប្រុសមីង សូមសរសើរ"។

តាមប្រភពពីភ្ញៀវទេសចរណ៍បានឲ្យដឹងថា ប្អូនប្រុសមិនបានទៅរៀនដូចគេឯងទេ គឺប្អូនប្រុសដើរលក់វត្ថុអនុស្សាវរីយ៍ដើម្បីជួយផ្គត់ផ្គង់គ្រួសារ ហើយភាសាដែលប្អូនចេះនេះ គឺដោយសារភ្ញៀវទេសចរណ៍មកលេងនៅទីនេះ ទោះប្អូប្រុសរៀនសូត្រពីពួកគាត់ គ្រាន់ជាដើមទុក ក្នុងការលក់វត្ថុអនុស្សាវរីយ៍បានប្រាក់តិចតួចតែប៉ុនណោះ។

យ៉ាងណាមិញក៏មានអ្នកចូលមកខមិនថា ប្អូនប្រុសមានឈ្មោះ ធុច សាឡិក ពេលទៅដល់ប្រាសាទ សួរតែក្មេងដែលនៅទីនោះទៅគេស្គាល់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ប្អូនប្រុសមានសមត្ថភាព អាចនិយាយដល់ជា១០ភាសា នេះបើយើងតាមគណនីហ្វេសប៊ុក Venus Gwc។





ប្រភព៖ GM Lov