សម្តី​របស់​ព្រឹទ្ធាចារ្យ ចាប៉ីដងវែង លោកតា​ ប្រាជ្ញ ឈួន បានធ្វើអោយអ្នកនាង ចនច័ន្ទ លក្ខិណា ស្លុតចិត្តជាខ្លាំង!
-


ខណៈពេលនេះលោកតាចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន កំពុងតែសម្រាកព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យកាលម៉ែត ហើយជម្ងឺរបស់លោកតាហាក់បីដូចជាគ្មានការស្រាកស្រាន្ដសោះ បន្ទាប់ពីបានចូលសម្រាកក្នុងមន្ទីរអស់រយៈពេលពីរថ្ងៃមកហើយ។ 

កាលពីវេលាព្រឹកមិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា​ ដែលជាប្រធានសមាគមសិល្បករខ្មែរបានចូលទៅសួរសុខទុក្ខដល់មន្ទីរពេទ្យតែម្ដង បន្ទាប់ពីបានជួបនឹងលោកតា អ្នកនាងពិតជាមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ព្រោះតែលោកតាវ័យកាន់តែចាស់ ថែមទាំងមានរោគពាធដោយអាការៈវង្វេងស្មារតីម្តងៗទៀតផង។ 

ខាងក្រោមនេះជាសារមួយយ៉ាងខ្លីដែលបង្ហាញពីអារម្មណ៍ពិតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា៖ ហ៊ឹម….! ថ្វីត្បិតតែអាការៈលោកឪវង្វេង ប៉ុន្តែស្គាល់កូន ចនច័ន្ទ ច្បាស់ណាស់ គ្រាន់តែឮថា កូនចនច័ន្ទមកសួរសុខទុក្ខ លោកឪខំស្ទុះងើបទទួល ហើយមានប្រសាសន៍ថា គាត់ចាំមើលផ្លូវកូនមក»។ «ហ៊ឹម…! កូនសូមជូនពរឲ្យលោកឪឆាប់ជា និងមានសុខភាពល្អឡើងវិញ»។ 

 សូមកូនខ្មែរចងចាំថា លោកតា ប្រាជ្ញ ឈួន គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ នៅក្នុងសិល្បៈវប្បធម៌បុរាណខ្មែរ ផ្នែកចាប៉ីដងវែង ដែលធ្លាប់ច្រៀងប្រៀនប្រដៅផ្តល់ដំបូន្មាន ដល់មហាជនប្រុសស្រី ដែលជាកូនខ្មែរគ្រប់រូប ហើយបច្ចុប្បន្ននេះ លោកតាចូលដល់វ័យចាស់ជរា ព្រោះលោកមានអាយុ ៨៣ ឆ្នាំទៅហើយ៕