សំណាងម្ល៉េះទេ!!! ស្ងាត់ៗ អេនជី ទទួលកាដូរពិសេសពីស្វាមី តម្លៃរាប់ម៉ឺនដុល្លារ ក្នុងថ្ងៃខួបកំណើត...
-

ភ្នំពេញៈ តារាចម្រៀង រាងតូចច្រឡឹង ដ៏ស្រស់ស្អាត ប្រចាំផលិតកម្ម សាន់ដេ អេនជី ក្រោយពីរៀបការជាមួយនិងស្វាមីដ៏ស្រស់សង្ហាររួចមក ឃើញថាអស់រយៈពេលជាច្រើនខែហើយ មិនទាន់មានដំណឹងថាអ្នកនាង និងស្វាមី គិតគូយកកូនសំណប់ដំបូងនៅពេលណានោះទេ។

ក្រៅពីរស់នៅក្នុងជីវភាពធូរធារ និងមានសម្រស់ស្រស់ស្អាត អ្នកនាង អេនជី និងស្វាមី តែងតែធ្វើកិច្ចការសង្គម ជួយដល់ជនចាស់ជរា ទីទាល់ក្រលំបាក ទៀតផង។ ដោយឡែកថ្មីៗនេះ ស្វាមីរបស់អ្នកនាង អេនជី បានរៀបចំពិធីខួបកំណើតឲ្យនាងយ៉ាងមានសុភមង្គលបំផុត ធ្វើឲ្យអ្នកនាងរំភើបជាខ្លាំង ក្នុងនោះអ្នកនាងក៏ទទួលបានកាដូពិសេស ពីស្វាមីនាងផងដែរ កាដូនោះមានតម្លៃដល់ទៅរាប់ម៉ីនដុល្លារ គឺឡានទំនើបមួយគ្រឿងពណ៌សថ្មីស្រឡាងតែម្តង ៕