លោក ឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា "ឃើញគេក្រក្រីកុំសើចសាទរ គួរមានមេត្តាសង្គ្រោះដោយធម៌ ទឹកចិត្តបវរជួយតាមធនធាន"...(មានវិដេអូ)
ពុកម៉ែបងប្អូនពិតជាបានស្គាល់រួចមកហើយ វត្តមានរបស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលរូបលោកតែងតែជួយដល់ពុកម៉ែបងប្អូន មានស្ថានភាពលំបាក ពិការ និងចាស់ៗ ជាដើម។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា "ជូនដល់ក្មេងចាស់គ្រប់រូបប្រុសស្រី ឃើញគេក្រក្រីកុំសើចសាទរ គួរមានមេត្តាសង្គ្រោះដោយធម៌ ទឹកចិត្តបវរជួយតាមធនធាន។ ទៀ វិចិត្រ"។ លោក ឧកញ៉ា បានទៅជួបបងប្អូនមួយគ្រួសារ ដែលកំពុងតែមានអង្គុយពិសារបាយ ហើយក៏បានសួរសុខទុក្ខពួកគាត់ផងដែរ។ យ៉ាងណាមិញ លោកឧកញ៉ា ក៏បានជូនជាថវិការ ដល់ពួកគាត់ទៀងផង។
មានបងប្អូនជាច្រើន បានសរសើរដល់ទឹកចិត្តរូបលោក ដោយមានម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Theoung Sarin "ខ្ញុំសូមអរគុណ នឹង សូមសរសើរ នូវទឹកចិត្តរបស់ បងខ្លាំងណាស់ ហើយខ្ញុំសូមគាំទ្រ នូវទង្វើរបស់បង មួយរយភាគរយ"។



មានវិដេអូ៖ ទៀ វិចិត្រ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។