ហ្គេមបាញ់ត្រីនៅភូមិចុងខ្សាច់ ខណ្ឌឬស្សី កំពុងតែផ្គើនជាមួយលោកអធិការខណ្ឌទើបមកកាន់តំណែងថ្មី
សីហា
-

ភ្នំពេញ៖​ ទីតាំងបនល្បែងមួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុង​k5 ស្ថិតនៅភូមិ​ចុងខ្សាច់​ សង្កាត់​ទួលសង្កែទី១​ ខណ្ឌឫស្សី​កែវ​ ខាងលិចផ្លូវរថភ្លើងប្រហែល១៥០ម៉ែត្រ កំពុងតែបើកលេងយ៉ាងរលូន ដោយមិនខ្លាចលោក គល់ យីដែលជាអធិការខណ្ឌទើបមកកាន់ដំណែងថ្មីៗនេះទាល់តែសោះ ។ ហើយតើលោកអធិការខណ្ឌមានជ្រាបពីបញ្ហានេះដែរឬទេ ? បើលោកដឹងហើយ មានវិធានការដែរឬអត់?

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ទីតាំង បនល្បែងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិប តេយ្យ សង្ស័យតែទីតាំងមួយនេះបង្កប់នូវការប្រើប្រាស់គ្រឿងញៀនទៀតផង តែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានរិះគន់និងបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាន​ល្បែងសុីសងពេញបន្ទុកយ៉ាងនេះ​ បង្កអសន្តិសុខ​ កើតមានចោរលួច-ឆក់-ប្លន់​ ជាដើម្បី​ ។ ល។

គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាប​ បនល្បែងស៊ីសងខុស​ច្បាប់គ្រប់ប្រភេទដូចគ្នាផងដែរ​ ដើម្បីធានាឲ្យបាននូវសន្តិ​សុខ​ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។

តែផ្ទុយទៅវិញ​ សម្ដេច​ ក្រឡា​ ហោម​ សខេង​ និង​ឯកឧត្ដម​ឃួង​ ស្រេង​ ព្រមទាំងប្រជាពលរដ្ឋត្រូវខកចិត្ត​ព្រោះ​ អាជ្ញាធរមាន​សមត្ថកិ​ ច្ចខណ្ឌ​ ឫស្សីកែវ​ មិនបានអើពើ​ទប់​ស្កាត់និងបង្ក្រាបឡើយបណ្ដែ បណ្ដោយឲ្យមានល្បែងសុីសងកើតមាន ៕