ស្ទើរមិនជឿ!!! លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា យកថវីកាមួយចំនួនទៅជូនប្អូនប្រុស ដោយប្អូនប្រុសប្រាប់ថា គាត់មិនមែនចេះ១០ភាសាទេ គឺលើសនិងទៀត រហូតដល់…….!!
-

សៀមរាបៈ រឿងរ៉ាវកំពុងតែក្ដៅគគុក របស់កុមារាម្នាក់ ដែលប្រកបរបរលក់វត្ថុអនុស្សាវរីយ នៅក្រុងទេសចរអង្គ ត្រូវបានបណ្តាញសង្គមបង្ហាញពីវីដេអូ ស្ពាយអីវ៉ាន់បណ្តើរ សន្ទនាជាច្រើនភាសា ជាមួយស្រ្តីជនបរទេសម្នាក់។ កាលពីរសៀល ថ្ងៃទី១០ ខែវិច្ឆិកានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គម បង្ហាញពីទឹកចិត្តមនុស្សធម៌ ចង់ជួយផ្គត់ផ្គង់ការសិក្សាកុមារា ចេះច្រើនភាសាចំនួន៥ឆ្នាំនេះ ដោយលោកបានឲ្យដឹងថា «ថ្ងៃនេះក្រុមការងាររបស់ខ្ងុំ ប្រចាំខេត្តសៀមរាប បានទៅដល់ផ្ទះកុមារាដែលចេះនិយាយ១០ភាសាហើយ និងប្រគល់ថវីកាចំនួន ២០០០០០រៀលដល់កុមារានោះផងដែរ ដោយថវីកានោះ គឺជាកាឧបត្ថម្ភ នៃខ្ញុំមួយជំហ៊ានសិន។

លោកបានបន្ថែមទៀតថា «ក្មេងប្រុសម្នាក់នេះ សព្វថ្ងៃគាត់រៀនថ្នាក់ទី៩ ហើយគាត់បានប្តូរលំនៅទីខេត្តបាត់ដំបង មករស់នៅក្រុងសៀមរាប់ បានពីរឆ្នាំ ប្រកបររបរលក់នេះ។ គាត់បានប្រាប់ខ្ញុំថា គាត់ចេះដល់ទៅ១៥ភាសាឯនោះ មិនមែន១០ភាសាទេ» ៕