ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ បានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយរៀបចំឡើងលើទូរទស្សន៍ហង្សមាសនៅផ្សារអ៊ីអន ខណ្ឌសែនសុខ នារាត្រីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺបានទៅលើបេក្ខជន ទេព ពិសិដ្ឋ ។
.jpg?1541868452)
ក្នុងនោះដែរ យើងសង្កេតឃើញថា មានមហាជនជាច្រើនចូលរួមទស្សនា ជាពិសេសក៏ឃើញ វត្តមានដោយឯកឧត្តម ខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ។ជ័យលាភីបានទៅលើ បេក្ខជន ទេព ពិសិដ្ឋ ទទួលបានប្រាក់រង្វាន់១០០លានរៀល ហើយបានក្លាយជាម្ចាស់ពាន The Kids Cambodia រដូវកាលទី២ ។
.jpg?1541868456)
ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខភាពនីមួយៗបានវឹកហាត់យ៉ាងសស្រាក់សស្រាំង ដើម្បីឲ្យទស្សនិជនបន្តបោះឆ្នោះជូន ក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២ ដោយវគ្គទីមួយ កូនក្រុមរបស់កញ្ញា សួស វិហ្សា ឡើងបកស្រាយមុនគេ ដោយ ផន សៀងលិ អាយុ៨ឆ្នាំមក ពីខេត្តកំពង់ស្ពឺ ច្រៀងបទ “សង្សារអើយឲ្យបងសុំទោស” បន្ទាប់មក វណ្ណ ណាណា អាយុ១៤ឆ្នាំពីខេត្តកណ្តាល ច្រៀងបទ “បៀមព្រះមកស្បថក៏មិនជឿង” សម្រាប់កូនក្រុមរបស់លោក ព្រាប សុវត្ថិ វិញ យន់ តុលា អាយុ១៤ឆ្នាំពីខេត្តក្រចេះ បកស្រាយបទ “ដកដង្ហើមហូរទឹកភ្នែក” មុនពេលដែល យ៉ាង ចាន់រតនា អាយុ១៣ឆ្នាំនៅរាជធានីភ្នំពេញ ច្រៀងបទ “គេល្អប៉ុណ្ណាទើបបងភ្លេចអូន” ។ ចុងក្រោយគឺកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ដោយ ទេព ពិសិដ្ឋ អាយុ១៤ឆ្នាំពីខេត្តសៀមរាប ច្រៀងបទ “ឈឺចិត្តពេកទើបយំ” រីឯ រ៉េត រ៉ែន អាយុ១៤ឆ្នាំពីខេត្តត្បូងឃ្មុំ បកស្រាយបទ “ជើងមេឃពណ៌ខ្មៅ” ។
.jpg?1541868461)
ក្រោយ បេក្ខភាពច្រើនរួចហើយ ក៏តំរូវឲ្យគ្រូបង្វឹក និងកូនក្រុមច្រើនរួមគ្នា ដោយកញ្ញា សួស វិហ្សា បកស្រាយបទ “កំដរខ្ញុំបន្តិចបានទេ?” ជាមួយ សៀងលិ និងណាណា បន្ទាប់មក លោក ព្រាប សុវត្ថិ លើកយកបទ “ថ្ងៃបាក់រសៀល” ទៅសារសងជាមួយ តុលា និងរតនា និងចុងក្រោយ កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងបទ “កាត់ចិត្តបែបណា?” ជាមួយ ពិសិដ្ឋ និងរ៉ែន៕
.jpg?1541868465)
សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1541868470)
.jpg?1541868470)