ទីបំផុតម្ចាស់ជ័យលាភី The voice Kids Cambodia រដូវកាលទី២ បានរកឃើញហើយ គឺ បានទៅលើកុមារា ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា មកពីខេត្តសៀមរាប....(មានវីដេអូ)
-

ភ្នំពេញៈ ការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត បានមកដល់ហើយ កម្មវិធី ប្រលងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទី២ ត្រូវបានប្រកាសលទ្ធផលជាផ្លូវការនៅយប់នេះហើយ។

បក្ខភាពប្រលងទាំង៦រូប ក្នុងវគ្គ Live Show Final នេះ គឺមានបក្ខភាពមួយរូប ដែលត្រូវទទួលបានជ័យលាភី The voice Kids Cambodia រដូវកាលទី២ នេះគឺ បានទៅលើកុមារា ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា មកពីខេត្តសៀមរាប  ដែលមានចូលរួមក្រោមអធិបតីយ្យភាព ឯកឧត្តម ខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ៕