កាលពីពេលថ្មីនេះគណនីហ្វេរសបុករបស់លោក "ខាន់ ច័ន្ទសុផល"(Khan Chansophal) ដែលមហាជនស្គាល់ថាជាអ្នកលេង Facebook ល្បីឈ្មោះម្នាក់បានចេញមុខរិះគន់ខ្មែរខ្លួនឯងមួយចំនួនក្នុងខ្លឹមសារដូចខាងក្រោម:
"ស្រីស្រស់ជនជាតិម៉ាឡេ លេងមួយក្បាច់ ធ្វើឲល្បីពេញបណ្តាញសង្គមលើពិភពលោក និង ធ្វើឲ ខ្មែរខ្លួនឯង មួយចំនួន ស្ទើដាច់ផ្ងារ !
នៅពេលដែលគាត់បានបង្ហោះវិដេអូ ក្មេងៗ ប្រុសម្នាក់អាចនិយាយបានជិត ៩ភាសា ដែលមុខរបរក្មេងនោះជាអ្នកលក់វត្ថុអនុស្សារីយ ជូនដល់ភ្ញៀវទេសចរណ៍បរទេស!
ព្រោះថាលក់ឲខ្មែរខ្លួនឯង គេមិនសូវឲតម្លៃទេ! ពេលខ្លះ រត់ទៅសួរគេ និយាយដាក់គេ គេមិនមើលមុខថែមទៀតផង ទោះកុមារតូចៗចង់និយាយប៉ុន្មានភាសា ក៏គ្មានអ្នកណាអើពើដែរ , ពេលខ្លះគ្រវីក្បាលមិនទិញស្ទើជ្រុះមួកពីលើក្បាលថែមទៀតផង។
លុះដល់ល្បីពីសាសន៍គេមកវិញ បានម្នាក់ៗ ចេញចរឹក អ្នកស្នេហាជាតិ ប្រកាសរកផ្តល់លុយ! បើមិនល្បីពីគេ ម្ល៉េះថ្មើលនេះ អាអូន សុីសៀងលេខ៥ ហើយ ។
គេថាមនុស្សស្រុកយើងភាគច្រើន ជោរតៗគ្នា មិនខុសមែន! បើឲរកអ្វីមួយ ខ្លួនឯងឲល្បី ហើយឲតម្លៃ គឺ (សូន្យ)
ដូច្នេះភាគច្រើន យកពាក្យមួយថា ល្បីតៗគ្នា កែឆ្នៃប្រើតៗគ្នា។"


