កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ បានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយរៀបចំឡើងលើទូរទស្សន៍ហង្សមាសនៅផ្សារអ៊ីអន ខណ្ឌសែនសុខ នារាត្រីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជ័យលាភីបានទៅលើ បេក្ខជន ទេព ពិសិដ្ឋ កូនក្រុមរបស់ Coach កញ្ញា ដែលបានទទួលប្រាក់រង្វាន់១០០លានរៀល ហើយបានក្លាយជាម្ចាស់ពាន The Kids Cambodia រដូវកាលទី២ ។

ដោយលែកកាលពីប៉ុន្មានម៉ោងមុននេះគណនីហ្វេសបុកផេករបស់កំពូលតារាចំរៀងប្រចាំផលិតកម្មហង្សមាសនឹងជា Coach ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ Coach កញ្ញា បានសរសេររៀបរាប់ថា:
"ក្នុងនាមជាគ្រូបង្វឹកមួយរូប សំខាន់រឺមិនសំខាន់ ឲ្យតែកូនក្រុមធ្វើបានល្អ ទទួលបានការគាំទ្រពីពុកម៉ែបងប្អូនគ្រប់គ្នាពិតជារំភើបណាស់ទៅហើយ...! ចុះទំរាំគាត់ទទួលបានភាពជោគជ័យក្នុងថ្ងៃដ៏អស្ចាមួយនេះទៀត គឺបេះដូងស្ទើលោតចេញក្រៅ... ❤️❤️ ចូលរួមអបអរសាទរ បេក្ខជន ទេព ពិសិដ្ឋ ក្លាយទៅជាម្ចាស់ពានរង្វាន់រដូវកាលទី2 ?? អរគុណខ្លាំងណាស់សម្រាប់សម្លេងសារគាំទ្រដ៏មានអត្ថន័យរបស់ពុកម៉ែបងប្អូនដែលបានសម្រេចក្តីសុបិនរបស់បេក្ខជនដែលមានសម្ថភាពម្នាក់នេះក្នុងរដូវកាលទី2នេះ៕"

.jpg?1541944579)
.jpg?1541944596)