ឆាកជីវិតមនុស្សយើងម្នាក់ៗ ពិតជាមើលមិនឃើញនោះទេ អ្នកខ្លះកើតមករស់នៅសុខស្រួលរហូតទៅ អ្នកខ្លះកើតមកត្រូវព្រាត់ព្រាស ឪពុកម្ដាយ អ្នកខ្លះត្រូវរស់នៅវេតនា ពីក្មេងរហូតដល់ចាស់។ ជាក់ស្ដែងមាននារីស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះថា Ah Ry Nuon បានសរសេររៀបរាប់ ពីតារាកប្លែងជើងចាស់ម្នាក់ លោកតាចេក ដែលសព្វថ្ងៃនេះគាត់កំពុងលំបាកវេតនាណាស់ ដោយក្នុងសារនោះបានសរសេរថា "រៀបបាយម្ហូបនិងបង្គារច្រកជូនអ៊ុំចេកទៅផ្ទះវិញ អាណិតអ៊ុំគាត់មិនដែរហូបឆ្ងាញ់ៗទេ ខ្ញុំយល់អារម្មណ៍ហ្នឹងអ្នកអត់ និងអ្នកធ្លាប់អត់ទេីបយល់" ។

ហើយអ្វីដែលរំភើប ជំនួសលោកតាចេកនោះ គឺថាគឺនារីស្រស់ស្អាតម្នាក់នេះ បានជួយដោះបំណូលលោកតាចេក ដែលជំពាក់ដេប៉ូគេ ចំនួនមួយលានជាង និងផ្ដល់ថវិការជាដេីមទុន ដល់លោកតាចេកទៀតផង។ ដូចច្នេះសូមបងប្អូនទាំងអស់គ្នា មេត្តាជួយលោកតាចេកផង មួយដុល្លារក្ដី មួយមឺុនក្ដី សុទ្ធតែជាទឹកចិត្តបងប្អូនទាំងអស់គ្នាទេ លេខទូរស័ព្ទនេះគឺជាលេខរបស់លោកតា បងប្អូនចង់ជួយគាត់ អាចទំនាក់ទំនង់បាន 012 704 372 .069 918 658 ៕




