ឧត្តរមានជ័យៈ កាលពីវេលាម៉ោង២ៈ២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទល់មុខប៉ុស្ដិ៍នគបាលវរៈការពារព្រំដែន៧០២ ក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ មូលហេតុសមត្ថកិច្ចថៃ ចាប់ខ្លួនពលករខ្មែរជាបន្តរបន្ទាប់ជាច្រើនឆ្នាំមកនេះ ល្បីថា លោកគង់ សុខាន់ មេបញ្ជាការនគបាលវរៈការពារព្រំដែនគោក ៧០២ បើកភ្លើងខៀវ អោយមេឧក្រិដ្ឋកម្មឈើឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក ធ្វើសកម្មភាពនៅដែនសមត្ថកិច្ចរបស់ខ្លួន។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា មូលហេតុនៃការចាប់ខ្លួនពលករខ្មែរ ពីសំណាក់សមត្ថកិច្ចថៃ ជារាងរាល់ខែ គ្មានស្រាកស្រាននៅក្នុងតំបន់នគបាលវរៈការពារព្រំដែនគោកលេខ៧០២ ក៍ដោយសារតែ លោកលោកវរៈសេនីឯក គង់ សុខាន់ មេបញ្ជាការរូបនេះ បានបើកភ្លើងខៀវអោយ មេឧក្រិដ្ឋឈើប្រណិតឆ្លងដែន និងគាងគរពលករឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក ដែលជានាតទាហ៊ាននៅអង្គភាពកងពលតូចលេខ៤២ ដេញថ្លៃផ្ដាច់មុខប្រមូលបទល្មើសឈើ នៅដែនសមត្ថកិច្ចរបស់ខ្លួន ។

ប្រភពបានបន្ដរថា ទោះជាពលករខ្មែត្រូវបានរងគ្រោះ ដោយសមត្ថកិច្ចចាប់ខ្លួន យកទៅអនុវត្តទោសប្រទេសថៃ ជារាងរាល់ខែយ៉ាងណាក៍ដោយ ក៍លោកវរៈសេនីយ៍ឯកគង សុខាន់ មេបញ្ជាការនគបាលមិនខ្វាយខ្វល់ដែរ ប្រហែលខ្វាយខ្វល់តែប្រាក់លោក ឈឿង ស័ក្ក បង់អោយផ្ដាច់មុខហើយមើលទៅ ? ទើប ឈឿង សក្ក័ ធ្វើសកម្មភាពរកស៊ីបទល្មើស និងគាងគរពលករកាប់ឈើ យ៉ាងអនាធិប្បតេយ្យ បែបនេះ៕

