wow ជយោប្រទេសកម្ពុជា !!! គណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧.៣ ម៉ែត្រ”......!!!!
-

ជយោ ចូលរួមអបអសារទរ​ ដល់កម្ពុជាដែលបានបំបែកកំណត់ត្រាពិភពលោកទូកង ដែលវែងជាងគេនៅលើពិភពលោកោក មុននេះបន្តិច គណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧.៣ ម៉ែត្រ”។

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ ដោយលោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «​ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ត្រូវបាន​បំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។

ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។

សម្រាប់ពិធីដែលជាមោទនភាពជាតិថ្មីរបស់ប្រទេស់កម្ពុជា  និងប្រជាពលរដ្ឋខ្មែរនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕