សាច់រឿងពិតមួយនៅក្នុងសង្គមបច្ចុប្បន្ន!...ក្មេងស្រីម្នាក់អាយុ១២ឆ្នាំម្នាក់ ត្រូវបានឪពុកចុងចាប់រំលោភផ្លូវភេទលើក្មេងស្រី....(វិដេអូចាស់)
-

នៅក្នុងសាច់រឿងមួយនេះ បានឆ្លុះបញ្ជាំង ពីរឿងពិតនៅក្នុងសង្គម បច្ចុប្បន្ន ហើយក៏ជាវាសនា អនាគតរបស់ខ្មែរជាអ្នកដែលរស់នៅរងនូវភាពភ័យខ្លាច ពីសំណាក់ជនល្មើស។ តើនេះគឺជាកំហុសរបស់ក្មេងស្រីមែនទេ?


តួចយ៉ាងដូចជានៅក្នុងសាច់រឿងមួយនេះចឹង សាមិន ជាឈ្មោះរបស់ក្មេងស្រីម្នាក់នៅក្នុងរឿង នាងរស់នៅជាមួយនឹងក្រុមគ្រួសារ ដ៏សាមញ្ញមួយ។ សាមិន គឺជាក្មេងស្រីម្នាក់ ដែលធ្លាប់តែជាក្មេង ដែលរៀនពូកែ ឧស្សាហ៍ព្យាយាម និងរួសរាយ តែអ្វីៗត្រូវបានផ្លាស់ប្តូរគ្មានសល់ បន្ទាប់ពីរូបនាងត្រូវបានឪពុកចុងនាងរំលោភ ម្តងហើយម្តងទៀត ព្រមទាំងបានយកកន្ទុយបារីចុចលើពោះរបស់នាង រាល់ពេលរួមភេទរួច និងគំរាមនាងមិនឲ្យប្រាប់អ្នកណា។ 


ក្រោយពេលដែលក្មេងស្រីវ័យ១២ឆ្នាំរូបនេះ ត្រូវបានឪពុករំលោភរួចមក សាមិន ហាក់ដូចជាមនុស្សបាត់បង់វិញ្ញាណ គ្មានភាពរីករាយ ចូលចិត្តអង្គុយនៅម្នាក់ឯង ចូលចិត្តប្រើអំពើហិង្សា និងមានភាពភ័យខ្លាចជានិច្ច។ ក្រៅពីឪពុករំលោភ សាមិន មិនត្រូវបានការថ្នាក់ថ្នម ការស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់នាងនោះទេ ។


ជីវិតក្មេងស្រីនេះម្នាក់នេះ កាន់តែមានភាពភ័យខ្លាចកើនឡើងទ្វេរដង មិនថាពេលអង្គុយ លាងបន្លែ ឬ ពេលគេងនោះទេ នាងតែងតែស្រម៉ៃឃើញពីទង្វើរដ៏អាក្រក់របស់ឪពុកចុងរបស់នាងជារៀងរាល់ថ្ងៃ។


នេះគឺជាសាច់រឿងមួយដែលឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន នូវទង្វើររបស់ជនមួយចំនួនតូច ដែលតែងតែប្រព្រឹត្តិ អំពើដែលសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង។ នេះបើយោងតាមខ្សែរអាត់វីដេអូអប់រំរបស់សារព័ត៍មានស្រ្តីកម្ពុជា ក្នុងចំណងជើងថា “រឿងជនរងគ្រោះ”។



បើចង់កាន់តែច្បាស់សូមទស្សនាវិដេអូអប់រំមួយនេះទាំងអស់គ្នា៖