រឿងគ្មានប្រយោជន៍មិនសូវមានអ្នកខ្វល់ មិនសូវមានអ្នកឈឺឆ្អាល តែជារឿងពិតមួយនៅក្នុងសង្គមបច្ចុប្បន្ន...គ្រួសារក្មេងស្រីរងគ្រោះ សូមណូមពរ ដល់សមត្ថកិច្ច មេត្តាជួយរកយុត្តិធម៏ ឲ្យកូនស្រីគាត់ផង នាងកើតមកអភ័ព្វទៅហើយ តែបែរជាមកជួបរឿងបែបនេះទៀត....(មានវិដេអូ)
-

កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក​ តាន់ គឹមសួរ បានបង្ហោះវិដេអូ ពាក់ព័ន្ធនឹងប្អូនស្រីពិការភ្នែកម្នាក់ ដែលត្រូវបានជនសង្ស័យម្នាក់ ចាប់រំលោភ រហូតបានសម្រេច។


ប្អូនស្រីពិការភ្នែកមានឈ្មោះថា ស្រីណិត អាយុ១៦ឆ្នាំ ដែលជាក្មេងស្រីម្នាក់ គួរឲ្យអាណិត ខ្លាំងណាស់ ព្រោះតែពិការភ្នែក មិនអាចធ្វើអ្វីបាន និងគ្មានកំលាំងតបតទៅមនុស្សតិរិច្ឆាន ។


ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា គាត់ពិតជាឈឺចាប់ខ្លាំងណាស់ មិនគួរណាគេហ៊ានធ្វើបែបនេះ ដាក់កូនស្រីគាត់សោះ។


បើយោងតាមគណនីហ្វេសប៊ុករបស់លោក តាន់  គឹមសួរ បានរៀបរាប់ថា "រឿងគ្មានប្រយោជន៍មិនសូវមានអ្នកខ្វល់ មិនសូវមានអ្នកឈឺឆ្អាលទេ បើមិនបានចូលរួម នៅឲ្យស្ងៀម ទុកឲ្យពួកយើងជាអ្នកធ្វើការងារនេះចុះ។ តោះ អ្នកដែលមានចិត្តអាណិតក្មេងស្រីដ៏អភ័ព្វម្នាក់នេះចូលរួមទាំងអស់គ្នាដើម្បីស្វែងរកភាពយុត្តិធម៌មួយជូនគាត់។ កើតមក ទេវតាដាក់ទោសនាងមួយកម្រិតហើយ មិននឹកស្មានមានអាតិរច្ឆានប្រើអំពើដ៏ថោកទាបមកធ្វើបាបនាងបន្ថែមទៀតដូចនេះទេ សូមចែករំលែកឲ្យបានទៅដល់សមត្ថកិច្ចដែលពាក់ព័ន្ធ??? ប៉ែន ចំរ៉ុង"។


យ៉ាងណាមិញ ម្តាយក្មេងស្រីរងគ្រោះ ក៏សូមអំពាវនាវដល់ សមត្ថកិច្ច មេត្តាជួយរកយុត្តិធម៏ជូនដល់កូនស្រីគាត់ផង ព្រោះគាត់កើតមកអភ័ព្វទៅហើយ មិនគួរណា មកជួបរឿងដែលធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តគាត់យ៉ាងដូច្នេះ។



មានវិដេអូ៖




ប្រភព៖​ Tan Kimsour