សង្ស័យតែបែកថ្នាំ...បុរសជនជាតិស្បែកខ្មៅម្នាក់ ជិះរថយន្តសុខៗ ស្រាប់តែចុះពីលើរថយន្តស្រាតខោចេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
-

ភ្នំពេញ ៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បុរសជនជាតិស្បែកខ្មៅម្នាក់សង្ស័យបែកថ្នាំបានចុះពីលើរថយន្តហើយបានមកស្រាតខោចេញអង្គុយលើដងផ្លូវបង្ករភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា បុរសជនជាតិខ្មែរស្បែកខ្មៅម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បានបើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ2AS-3117 លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសរូបនោះ ជិះមកអែបរថយន្តទៅខាងស្តាំផ្លូវរួចចុះដើរមកស្រាតខោចេញ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអ្នកដំណើរតាមដងផ្លូវតែម្តង ។


ក្រោយកើតហេតុ បុរសជនជាតិស្បែកខ្មៅខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់នាំខ្លួនទៅសាកសួរនៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕


ដោយ៖ ភត្ត្រា