ប្តីចោលម្សៀតវ៉ៃប្រពន្ធទ្បើងប៉ោងមុខ បង្ខំនាងលក់ថ្នាំញៀន និងធ្វើជាស្រីខូច ដើម្បីសងបំណុលល្បែង
ម៉ាឡេស៊ី៖ យោងតាមគណនី Facebook របស់អ្នកនាងម្នាក់បានបង្ហោះកាលពីថ្មីៗនេះថា ប្តីចោលម្សៀតរបស់នាងបានវ៉ៃនាង បង្ខំនាងលក់ថ្នាំញៀន និងធ្វើជាស្រីខូចដើម្បីសងបំណុលល្បែងឲ្យប្តី។ នាងបានរៀបរាប់ថា ប្តីនាងបានចាកចេញពីផ្ទះ ទុកកូនប្រុសអាយុ ២ខែចោល ព្រោះជំពាក់បំណុលល្បែង។

ប្តីទុរយសនេះថែមទាំងប្រើប្រាស់រូបកូនប្រុសធ្លាប់ចូលបន្ទប់សង្រ្គោះបន្ទាន់ ដើម្បីបោកប្រាស់លុយគេតាមអ៊ីនធើណេតទៀត។ ចុងក្រោយគេក៏បានទុកបំណុល ៣០,០០០ ដុល្លារឲ្យប្រពន្ធគេសងជំនួស។ បន្ថែមពីនេះទៀត គេក៏បានវ៉ៃប្រពន្ធរបស់គេទ្បើងបែកមុខបែកមាត់ រហូតដល់ដេ១០ធ្នេទៀត។

ប្រពន្ធដ៏កំសត់ម្នាក់នេះបាននិយាយថា "គេគឺជាមនុស្សប្រុសចោលម្សៀតបំផុតក្នុងលោក។ គេបានប្រើប្រាស់ប្រពន្ធកូនដើម្បីបោកប្រាស់ និងខ្ចីលុយអ្នកដទៃ។ នៅពេលកូនខ្ញុំមានអាយុ ២ខែ គេបានប្រាប់ខ្ញុំថា គេមិនត្រូវការគ្រួសារនេះទេ គេគ្មានលទ្ធភាពថែរក្សាខ្ញុំទេ រួចគេក៏ចាកចេញបាត់។ នៅពេលដែលប្រុសចង្រៃនេះចាកចេញទៅ គេនៅជំពាក់បំណុលអ្នកដទៃចំនួន ១០,០០០ ដុល្លារ ហើយបានយករូបកូនប្រុសខ្ញុំធ្លាប់ចូលបន្ទប់សង្គ្រោះបន្ទាន់ដើម្បីបោកប្រាស់ និងខ្ចីលុយអ្នកដទៃទៀត។ ជាក់ស្តែង គេបានប្រើប្រាស់ថ្នាំញៀន និងលេងល្បែងចាញ់ និងជំពាក់បំណុល ៣០,០០០ ដុល្លារ ហើយពួកមេល្បែងទាំងនោះបានមកផ្ទះខ្ញុំ និងរំខានខ្ញុំជាញឹកញាប់ ព្រោះមិនចង់ឲ្យពួកគេមករំខានខ្ញុំ ខ្ញុំក៏បានខ្ចីលុយមិត្តខ្ញុំ ២០០០ ដុល្លារសាំងហ្គាពួរឲ្យពួកគេសិន។"

ភរិយាដ៏គួរឲ្យអាណិតនេះបានរៀបរាប់បន្តទៀតថា "អ្វីដែលធ្វើឲ្យខ្ញុំខឹងបំផុតនោះគឺថា សូម្បីមេដោះក៏គេបោកដែរ គេបានបោកលុយមេដោះចំនួន ១០០ ដុល្លារសាំងហ្គាពួរ និង៣០០រីងហ្គីតទៀត។ គេថែមទាំងបានប្រាប់ខ្ញុំ ឲ្យខ្ញុំធ្វើជាស្រីខូច និងលក់ថ្នាំញៀនដើម្បីឲ្យខ្ញុំរកលុយបានលឿនសងបំណុលឲ្យគេទៀត។ គេធ្លាប់គំរាមចង់សម្លាប់ខ្ញុំចោលទៀត។ កាលពីមុន ខ្ញុំធ្លាប់ដាក់ពាក្យលែងលះគេដែរ ប៉ុន្តែដោយសារគេសុំអង្វរខ្ញុំ ហើយខ្ញុំចិត្តទន់ក៏មិនបានលែងលះ និងប្តឹងប៉ូលិស។"

ចុងក្រោយប្រពន្ធដ៏កំសត់នេះបានសរសេរក្នុងបណ្តាញសង្គមថា "ទីបំផុត ខ្ញុំដឹងថាប្រុសចោលម្សៀតនេះនៅទីណាហើយ គេនៅក្រុង Pontian Kechil ទល់មុខនឹងហាង 马士里 គេឈ្មោះ Jacky Lim ហៅ Ah Teck ប្រសិនបើម្ចាស់បំណុលណាចង់រកគេ ទៅរកគេខ្លួនឯងទៅ កុំមករកខ្ញុំ៕




